ការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្តភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់មន្រ្តីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ

ចែករំលែក៖

ភ្នំពេញ ; នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌បានចេញ សេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្តភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់មន្រ្តីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។

លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៃក្រសួងយុត្តិធម៌ សូមជម្រាបជូនលោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៦កន្លែង សម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ ដែលនឹងសិក្សារយៈពេល ៣ឆ្នាំ ទាំងដោយផ្ទាល់និងពីចម្ងាយ។ កម្មវិធីអាហារូបករណ៍នេះផ្តល់ជូនចំពោះតែមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នទាំងបី ដែលមានតួនាទីចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅនិងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិច ៥ឆ្នាំ។ កាលបរិច្ឆេទទទួលពាក្យផុតកំណត់ត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

...

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍ និងការដាក់ពាក្យស្នើសុំ សូមទំនាក់ទំនងដោយផ្ទាល់មកកាន់ លោក ង៉ូ សាឡុង ប្រធាននាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ តាមរយៈប្រព័ន្ធតេឡេក្រាម ០១២ ៣៩៨ ៨៣៣ ៕ ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print