រថយន្តកូរ៉េគេចពីរថយន្តខាងមុខជ្រុលឡេីងឃឿនផ្លូវបុកបង្គោលស្លាកស្រាបៀរអស់មួយដេី​ម​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងខណៈកំពុងបេីកបរសុខៗស្រាប់តែដាច់ហ្វ្រាំងចាប់មិនជាប់ក៏បួងចង្កូតគេចរថយន្តខាងមុខជ្រុលឡេីងឃឿនទ្រូងផ្លូវបុកបង្គោលស្លាកស្រាបៀរមួយដេីមរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង២០នាទីរសៀល​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៣​ នៅមុខផ្សារកាណាស៊ីធី​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខកំពង់ចាម3B 1302 ដឹកភេជ្ជៈធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុដោយមានរថយន្តខាងមុខបង្អង់ល្បឿនក៏ចាប់ហ្វ្រាំងតែមិនជាប់ទេីបបួងចង្កូតគេចមកខាងឆ្វេងដៃឡេីងឃឿនពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print