មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបគ្រឿងញៀន២គោលដៅ ឃាត់ខ្លួនជនជាតិចិន២នាក់ និងរឹបអូសសារធាតុញៀន ជាង៣គីឡូក្រាម

ចែករំលែក៖

ភំ្នពេញ ៖ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១៣ម៉ោង០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញ(ក.១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ លោកវរសេនីយ៍ទោ សេង រស្មី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀននៅ០២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ នៅខុនដូ ស្តាបេ ភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ និងរឹបអូសវត្ថុតាងសារធាតុញៀន ជាង៣គីឡូក្រាម។

ជនសង្ស័យឈ្មោះ ១-Wang Xiao Feng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន, ២-He Jin Hao ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ។

ចាប់យកវត្ថុតាងរួមមាន ៖

១-សារធាតុញៀន MDMA ទម្ងន់២៨៣៤ក្រាម ។
២-សារធាតុញៀន ខេតាមីន ទម្ងន់៧៧៦ក្រាម ។
៣-សារធាតុញៀន ម៉េតំហ្វេតាមីន ទម្ងន់ ១.៨០ក្រាម ។
ទម្ងន់សរុបចំនួន ៖ ៣គីឡូក្រាម ៦១១.៨០ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញចាត់ការតាមនីតិវិធី។
សូមជម្រាបថា រយៈពេលចុងក្រោយនេះ អនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានខិតខំបំពេញការងារជំនាញរបស់ខ្លួនយ៉ាងសកម្ម បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់ ដែលជំរុញឲ្យកម្លាំងជំនាញ ខិតខំតស៊ូយ៉ាងស្វិតស្វាញបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសទ្រង់ទ្រាយធំៗ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print