ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- លោកសូណារ៉ូនៅត្រូវហៅជាអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី = តាំងពីជាង៣០ឆ្នាំកន្លងទៅនៅយកមកនិយាយទៀត អត់ចេះខ្មាស់គេ ដោយសារនៅអាមេរិកគ្មានតួនាទីស្អី?
២- អ្នកនយោបាយខិលខូច = គឺជាអ្នកនយោបាយបរាជ័យជានិរន្ត៍ហើយ បើគេសួរគោឆ្លើយក្របី?
៣- ទណ្ឌិតមេឧទ្ទាមក្បត់ជាតិថាសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីចេញពីការបោះឆ្នោតក្លែងក្លាយ = តែប្រធានាធិបតីបារាំងទទួលសម្តេចតេជោ ហ៊ុន សែន ជាភ្ញៀវកិត្តិយស។
៤- ទណ្ឌិតមេឧទ្ទាមក្បត់ជាតិមានសញ្ជាតិបារាំងយូរហើយ = តែគ្មានបារាំងណារាប់អានឡើយ?
៥- ការផ្ទេរអំណាចតាមរយៈការបោះឆ្នោតគឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សឈ្នះឆ្នោត = គ្មានជនណានៅខាងក្រៅមានសិទ្ធិលូកដៃបានទេ?
៦- គ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជារៀងរាល់ឆ្នាំមិនចំពោះលើជនណាទេ = តែសមាជិកបក្សប្រឆាំងតែងតែរើសដាក់ខ្លួន?
៧- ដើម្បីធ្វើឲ្យបរិយាកាសនយោបាយអ័ព្វអួរឆ្ពោះទៅរកការបោះឆ្នោត = សមាជិកបក្សប្រឆាំងតែងតែបង្ករ បាតុភាពល្មើសច្បាប់ដល់មានបញ្ហាគេដាក់កំហុសលើរាជរដ្ឋាភិបាល?
៨- វិទ្យុប្រតិកិរិយា អ្នកវិភាគលំអៀងខាងនយោបាយ បានជួយបក្សប្រឆាំង = ផ្សាយបំផ្លើសសភាពការណ៍ពិតនៅកម្ពុជា?
៩- បើប្រៀបធៀបនឹងពលរដ្ឋធម្មតាមេដឹកនាំប្រទេសមិនមានសិទ្ធិសេរីភាពច្រើនទេ = ដោយសារបញ្ហាសន្តិសុខ កិច្ចការពារសុវត្ថិភាព ត្រូវបានរឹតបន្តឹងជាងមន្ត្រីដទៃ?
១០- កុំថាតែគ្រោះថ្នាក់ចរាចរណ៍ ទោះបីនៅតាមផ្លូវសាធារណៈក៏នៅមានបាតុភាពក្មេងទំនើងលួចគុបដុំថ្មលើរថយន្តបើកបរពេលយប់ឬនៅកន្លែងស្ងាត់ដែរ = ការចោទប្រកាន់របស់បក្សប្រឆាំងគឺជាចេតនាដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាដោយលំអៀងខាងនយោបាយ? ៕
ដោយ : សហការី