ម្ចាស់ដីចោទអាជ្ញាធរអត់ចុះហត្ថលេខាលើ ការលក់ទិញដីរបស់គាត់

ចែករំលែក៖

*លោកចៅសង្កាត់បញ្ជាក់ថា ដីនេះមានម្ចាស់​ហើយ

ភ្នំពេញ៖ រឿងបញ្ហាដីធ្លីគឺជាប្រធាន បទមួយដ៏ស្មុគស្មាញហើយត្រូវបានធ្វើការ ដោះស្រាយជាបន្តបន្ទាប់តែនៅកន្លែងខ្លះ នៅតែមានការអូសបន្លាយ ខ្លះទៀត

...
រហូត ដល់ការប្តឹងផ្តល់ទៅដល់ស្ថាប័នតុលាការ ផងដែរ ។ ចំពោះរឿងដីធ្លីខាងលើនេះ គ្រួសារអ៊ុំស្រី ហ៊ែល ឡូត បានចោទប្រកាន់ ទៅលើអាជ្ញាធរសង្កាត់បាក់ខែងមិនចុះ​ ហត្ថលេខាទៅលើលិខិតស្នាមទិញលក់ដី របស់គាត់ទៅឲ្យអ្នកផ្សេងដោយមិនដឹង មូលហេតុ។

គ្រួសារអ៊ុំស្រី ហ៊ែល ឡូត បានឲ្យដឹង ថា ដីរបស់គាត់មានចំនួនសរុប២៥២២៣, ៥៣ម៉ែត្រការ៉េដែលបានកាន់កាប់តាំងពី ឆ្នាំ១៩៨៦រហូតមកដល់បច្ចុប្បន្ននេះ ហើយ គាត់អង្កន់លក់ចំនួន២លើកដោយលើកទី ១ឲ្យេឈ្មាះកេង ណារុន នៅឆ្នាំ១៩៩៩ ចំនួន២.៤០០ម៉ែត្រការ៉េនិងបន្តលក់មួយ ផ្នែកទៀតនៅឆ្នាំ២០០០ចំនួន៦.០០០ ម៉ែត្រការ៉េឲ្យទៅឈ្មោះកេង ណារុន ដដែល និងនៅសល់ផ្ទៃដីចំនួន១៦៨២៣,៥៣ម៉ែត្រ ការ៉េដែលជាដីស្រះ។ កាលពីដើមគាត់បាន កាយអាចម៍ដីមួយផ្នែកជូនទៅឲ្យវត្តនិង មួយផ្នែកទៀតបកយកអាចម៍ដីលក់ដែល បច្ចុប្បន្ននៅសល់ស្រះដើម្បីលក់ចុងក្រោយ នេះតែត្រូវអាជ្ញាធរមិនចុះហត្ថលេខាឲ្យ។

គ្រួសារអ៊ុំស្រី ហ៊ែល ឡូត បានបញ្ជាក់​ទៀតថា អាជ្ញាធរបានធ្វើលិខិតផ្ទេរសិទ្ធិកាន់ កាប់ពីឈ្មោះម្នាក់ទៅកាន់ឈ្មោះម្នាក់ហើយ ពេលគាត់សួរនាំបានរុញពីមួយទៅមួយ រហូតលេចឮព័ត៌មានថា ដីស្រះនេះចុង ក្រោយលោកឃ្លាំង ហួត អភិបាលខណ្ឌ ជ្រោយចង្វាជាអ្នកទិញ។

ការចោទប្រកាន់របស់ក្រុមគ្រួសារអ៊ុំស្រី ហ៊ែល ឡូត ទៅលើអាជ្ញាធរសង្កាត់ មិនចុះហត្ថលេខាក្នុងការលក់ដីស្រះនេះ ភ្នាក់ងារយកព័ត៌មាននគរវត្តបានភ្ជាប់ទូរស័ព្ទ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦ ទៅកាន់លោក ឆែ សូនី ចៅ សង្កាត់បាក់ខែង លោកបានបញ្ជាក់ថា កាលដែលមិនចុះហត្ថលេខានៅលើការ ទិញលក់ដីនេះព្រោះវាជាន់គ្នាគ្រួសារហ៊ែល ឡូត បានលក់ទៅឲ្យអ្នកផ្សេងរួចមក ហើយឲ្យគាត់ចុះហត្ថលេខាម្តេចកើត?

ចំពោះបញ្ហាទាំងអស់នោះគាត់បាន ហៅភាគី ហ៊ែល ឡូត មកជួបតទល់គ្នា និងយកឯកសារពាក់ព័ន្ធមកបង្ហាញបាន ស្ងាត់បាត់មាត់ឈឹង។ លោកចៅសង្កាត់ បានឲ្យដឹងទៀតថា រឿងបញ្ហាដីនេះបន្ទាប់ ពីគាត់ស្រាវជ្រាវនិងស៊ើបសួរគឺមានឈ្មួញ ជាគក់ជេដើរបំប៉ោងដើម្បីចង់បានការ ចំណេញប៉ុណ្ណោះ។

ចំពោះរឿងដីនេះដែលថាលោកឃ្លាំង ហួត ទិញនោះលោកឆែ សូនី បញ្ជាក់ថា លោកអភិបាលគ្មាននោះទេ ។ នៅព្រឹកថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០១៦ អ្នកយកព័ត៌ មាននគរវត្តបានជួបលោកឃ្លាំងហួតផ្ទាល់ ហើយសួរពីបញ្ហាខាងលើនេះលោកបាន បញ្ជាក់ថា គ្មានដីមួយចម្អាមណានៅទីនោះ ទេ ខ្ញុំអត់ដែលពាក់ព័ន្ធនឹងរឿងដីធ្លីឡើយ មានតែជួយដល់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ៕

2-86

1-89

3-74

ដោយ៖ អរុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print