រកឃើញឱសថឈ្មោះ GUAIFENESIN SYRUP TG SYRUP មានផ្ទុកសារធាតុគីមី លើសកម្រិតបទដ្ឋានស្តង់ដារ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពកុមារ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាលកម្ពុជា​ នៅថ្ងៃទី​២៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានប្រកាសថា អង្គការសុខភាពពិភពលោកបានរកឃើញឱសថឈ្មោះ GUAIFENESIN SYRUP TG SYRUP មានផ្ទុកសារធាតុគីមី Diethylene Glycol និង  Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពកុមារ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ បានបញ្ជាក់ថា៖​ ក្រសួងសុខាភិបាល​ មានកិត្តិយសសូមជម្រាបជូនដល់លោក-លោកស្រី វេជ្ជបណ្ឌិត ឱសថការីដែលទទួល ខុសត្រូវគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម RAPID ALERT SYSTEM លេខ 4/2023 របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានរកឃើញថាឱសថ GUAIFENSIN SYRUP TG SYRUP មានសារធាតុសកម្មឱសថ Guaifenesin 100mg/5mL ផលិតដោយរោងចក្រផលិតឱសថ QP PHARMACHEM LTD.India ដែលកំពុងចរាចរនៅប្រទេស Marshall Islands និងFederated States of Micronesia មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Phamacopoeia) បានអនុញ្ញាត។ 

តាមការបញ្ជាក់ពីអង្គការ សុខភាពពិភពលោកបានរកឃើញថា “សារីធាតុគីមី Diethylene Glycol និងEthylene Glycol លើសកម្រិត បទដ្ឋានស្តង់ដា អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមា ឬឈានដល់បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខាន ធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ ដែលអាចបង្កឱ្យស្លាប់បាន”។

ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការ ស្រាវជ្រាវភ្លាមៗ តែមិនមានភស្តុតាងណាដែលបញ្ជាក់ថា ឱសថនេះមានចរាចរក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ និង ឱសថនេះពុំមានចុះបញ្ជីកាឱសថ នៅក្រសួងសុខាភិបាលនោះឡើយ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការច្រាន ចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយនៅក្នុងគេហទំព័រសារព័ត៌មានអន្តរជាតិ SWARAIYA ដែលបានចុះ ផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា៖ អាជ្ញាធរឱសថ និងចំណីអាហារ រដ្ឋ Punjab របស់ប្រទេសឥណ្ឌ បានប្រមូលសំណាក ឱសថ GUAIFENSIN SYRUP TG SYRUP ដែលបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ។

...

ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ GUAIFENSIN SYRUP TG SYRUP សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print