នគរបាលស្រុកសង្កែ អនុវត្តដីកាតុលាការ​ចាប់ខ្លួនពិរុទ្ធជនម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះអនុវត្តដីកាតុលាការ​ចាប់ខ្លួនពិរុទ្ធជនម្នាក់​ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៥នាទី នៅចំណុចក្រុមទី៣៤ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងទៀតថា​ ក្នុងករណីចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៣៦ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ លូន ចាន់រិទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុម៣២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន​ ពិរុទ្ធខាងលើត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print