ការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានរុស្ស៊ីទៅលើទីតាំងរបស់អ៊ុយក្រែន

ចែករំលែក៖

រុស្ស៊ីបានកម្ទេចមូលដ្ឋានទ័ពអ៊ុយក្រែនដោយគ្រាប់បែក FAB មូលដ្ឋាននេះមានទីតាំងនៅស្ថានីយអគ្គិសនីមួយនៅក្នុងព្រៃ Kremensky ។ យោងតាមទិន្នន័យបឋម ក្រៅពីបុគ្គលិក មានឃ្លាំងរំសេវ។ នេះត្រូវបានបញ្ជាក់ដោយការផ្ទុះបន្ថែមទៀតដែលកើតឡើង។

នៅថ្ងៃទី២៨ខែមេសានេះ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើទីក្រុងជាច្រើននៅពាសពេញអ៊ុយក្រែន រាប់ចាប់ពីរដ្ឋធានីកៀវ រហូតដល់បណ្តាតំបន់នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេស ហើយយ៉ាងហោចណាស់មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត។
នៅក្រុងអ៊ូម៉ាន (Uman) ភាគកណ្តាលអ៊ុយក្រែន មនុស្ស៣នាក់បានស្លាប់ និង៨នាក់បានរងរបួស នៅពេលមីស៉ីលមួយគ្រាប់បានធ្លាក់ចំអគារស្នាក់នៅមួយខ្នង ហើយបង្កឱ្យវារងការឆាបឆេះ។ ចំណែកនៅទីក្រុងឌីនីប្រូ (Dnipro) តំបន់ភាគកណ្តាលដដែល មីស៉ីលមួយគ្រាប់បានវាយប្រហារចំលើផ្ទះមួយខ្នង ផ្តាច់ជីវិតកូនក្មេងនិងស្រ្តីម្នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស។ រីឯទីក្រុងកៀវក៏ត្រូវបានអង្រួនដោយបន្ទុះផងដែរ ខណៈស៉ីរ៉ែនប្រកាសអាសន្ននិងហេតុការណ៍ផ្ទុះ ត្រូវបានរាយការណ៍នៅពាសពេញប្រទេស។ មនុស្ស២នាក់បានទទួលរងរបួស នៅក្រុងអ៊ុយក្រាយីនកា (Ukrayinka) នៃតំបន់កៀវ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់កម្ទេចមីស៉ីលបាន២១គ្រាប់ និងដ្រូន២គ្រឿង។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានឱ្យដឹងថា ការផ្ទុះត្រូវបានរាយការណ៍ ក្រោយវេលាយប់រំលងអធ្រាត្រនៅទីក្រុងឌីនីប្រូ, ក្រេមេនឈូក (Kremenchuk) និងប៉ូលតាវ៉ា (Poltava) ដែលស្ថិតក្នុងភាគកណ្តាលអ៊ុយក្រែន ព្រមទាំងនៅទីក្រុងមីកូលេវ (Mykolaiv) ភាគខាងត្បូង។
ការវាយប្រហារខាងលើរបស់រុស្ស៉ី គឺស្របពេលដែលអ៊ុយក្រែនកំពុងត្រៀមរៀបចំខ្លួនដើម្បីបើកប្រតិបត្តិការវាយបកដណ្តើមយកទឹកដីរបស់ខ្លួន ដែលត្រូវបានរុស្ស៉ីកាន់កាប់ មកវិញបន្ថែមទៀត ក្រោយទទួលបានបរិក្ខារយោធាថ្មីៗ រួមមានទាំងរថក្រោះប្រយុទ្ធទំនើបៗ ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ ម៉្យាងវិញទៀត វាក៏បានកើតឡើងនៅមួយថ្ងៃ បន្ទាប់ពីវិមានក្រឹមឡាំង ទើបតែបាននិយាយថា ខ្លួនស្វាគមន៍ចំពោះអ្វីគ្រប់យ៉ាង ដែលអាចជួយនាំយកទីបញ្ចប់នៃជម្លោះមកកាន់តែកៀកផងដែរ ដោយសំដៅលើជំនួបតាមទូរស័ព្ទជាលើកដំបូងបំផុត រវាងប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះ៕ ដោយធីរីណា

...

រូប​ថត​ : AVIA.PRO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print