ក្រុមយុវជន អង្គការ សមាគម ចំនួន២២ ចេញសេចក្តីថ្លែងការណ៍រួមគ្នាបើកបង្ហាញពីវប្បធម៌នយោបាយអាក្រក់ចំនួន៦ចំណុច លោក សម រង្ស៊ី ដែលវប្បធម៌នយោបាយទាំងនេះនឹងធ្វើឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់

ចែករំលែក៖

ភ្នំពេញ : ក្រុមយុវជន អង្គការ សមាគម ចំនួន២២ ចេញសេចក្តីថ្លែងការរួមគ្នាបើកបង្ហាញពីវប្បធម៌នយោបាយអាក្រក់ចំនួន៦ចំណុច ដែលត្រូវបានបណ្តុះ និងកំពុងបណ្តុះក្នុងសង្គមកម្ពុជា តាមរយៈអ្នកនយោបាយជ្រុលនិយម លោក សម រង្ស៊ី ដែលវប្បធម៌នយោបាយទាំងនេះនឹងធ្វើឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់។

យើងខ្ញុំទាំងអស់គ្នាជា ក្រុមយុវជន អង្គការ សមាគម បានតាមដានយ៉ាងយកចិត្តទុកដាក់នូវសង្គមនយោបាយ កន្លងមកនិងពេលបច្ចុប្បន្ន យុវជនយើងសង្កេតឃើញថា មានវប្បធម៌នយោបាយអាក្រក់ចំនួន៦ ដែលត្រូវបានបណ្តុះ និងកំពុងបន្តបណ្តុះក្នុងសង្គមកម្ពុជា តាមរយៈអ្នកនយោបាយជ្រុលនិយម លោក សម រង្ស៊ី វប្បធម៌នយោបាយ អាក្រក់នោះរួមមាន៖

ទី១ ការធ្វើនយោបាយបំបែកបំបាក់ជាតិ តាមរយៈការប្រើសារនយោបាយ ដោយចោទប្រកាន់ខ្មែរគ្នាឯងថា អាយ៉ងយួន ក្បត់ជាតិ ក្បត់បក្ស ក្បត់ក្រុមជាដើម នេះជាការបណ្តុះគំនិតស្អប់ខ្ពើម ជ្រុលនិយមធ្វើឱ្យសង្គមខ្មែរបែកបាក់។

 ទី២ ការធ្វើនយោបាយដោយយកការរិះគន់ជាន់ពន្លិច មិនមែនជាការរិះគន់បែបស្ថាបនា នេះជាការបណ្តុះផ្នត់ គំនិតអយុត្តិធម៌ចំពោះភាគីម្ខាង និងជាការបង្អាក់ការខិតខំអភិវឌ្ឍជាតិរបស់គណបក្សឈ្នះឆ្នោត។

ទី៣. នយោបាយបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយចោទប្រកាន់ថាក្បត់ លក់ក្បាល អាយ៉ង ឬបង្អាក់គ្រប់វិធី សាស្ត្រចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ឬ អ្នកនយោបាយក្នុងបក្សប្រឆាំង ឬ អង្គការ ក្រុមយុវជន សមាគម ជាមួយ គណបក្សកាន់អំណាច ឬ បក្សផ្សេងៗទៀតក្នុងសង្គមនយោបាយ។

ទី៤ នយោបាយបំផ្លាញសន្តិភាព ដោយអំពាវនាវដល់ទាហាន ពលរដ្ឋ ឱ្យបះបោរប្រឆាំងរដ្ឋាភិបាល ដើម្បី បំពេញមហិច្ចតាខ្លួន ដែលនេះជាទង្វើអាក្រក់ បំផ្លាញសន្តិភាពជាតិ សុខុដុមរមនា ការរួមរស់ជាមួយគ្នារវាងខ្មែរនិងខ្មែរ។

ទី៥ នយោបាយមិនគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិ ដោយបំពារបំពានច្បាប់គ្រប់បែបយ៉ាងដើម្បីរិះគន់ភាគី ម្ខាង ឬ ដើម្បីឈ្នះ ដោយលែងគិតអំពីច្បាប់ទម្លាប់ ក្រមសីលធម៌ គុណធម៌របស់សង្គមជាតិ។

ទី៦ នយោបាយមិនគិតអំពីប្រទេសជាតិ សេដ្ឋកិច្ចជាតិ សាមគ្គីប្រជាជាតិខ្មែរតែមួយ ដោយដើរនិយាយអាក្រក់ តែពីប្រទេសខ្លួនទៅកាន់បរទេស ដើម្បីតែប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ យើងខ្ញុំទាំងអស់គ្នាមើលឃើញថា វប្បធម៌នយោបាយអាក្រក់ទាំង៦នេះ ផ្ដល់ផលប៉ះពាលយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងអនាគត។ យើងខ្ញុំសូមអំពាវនាវដល់បងប្អូន យុវជន ដែលគាំទ្រលោក សម រង្ស៊ី មេត្តាគិតគួរឱ្យបានវែងឆ្ងាយចំពោះអនាគតជាតិ ហើយសូមបញ្ឈប់ការគាំទ្រចំពោះនយោបាយបែបនេះបន្តទៀត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print