ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញេីតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។
ជូនពរក្រុមកីឡាករកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។
គួរជម្រាបផងដែរថា ក្រុមជម្រើសជាតិបាល់ទាត់ U22 ឥណ្ឌូនេស៊ី រកបាន ៣ពិន្ទុ ទៅលើក្រុមអាយុក្រោម U22 ហ្វីលីពីន ៣-០ នៃប្រកួតបើកឆាកប្រចាំពូល A សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយពួកគេបានឡើងឈរកំពូលតារាងមាន ៣ពិន្ទុបណ្តោអាសន្នផងដែរ៕