ខេត្តស្វាយរៀង:លោកស្រី ដួងវណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោកស្រីពៅសុភាព លោកស្រីឈុនសារឹម និងក្រុមការងារបានអញ្ជើញចូលរួមបិទព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនាឪកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខណះរដ្ឋបាលខេត្តស្វាយរៀងបានបន្ថែមរយះពេល១៤ថ្ងៃបន្ថែមទៀត សម្រាប់ថ្ងៃសៅនិងអាទិត្យ ជូនអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋជួបជុំលេងសប្បាយរីករាយ ផងដែរ។
ការអញ្ជើញចូលរួមបិទព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង
ធ្វើឡើងនារសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២៣ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ រាប់ពាន់នាក់ផងដែរ។
លោកស្រី ដួងវណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
បានបញ្ជាក់ថា បញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កនូវផលវិបាកជាអវិជ្ជមាន យ៉ាងច្រើនដល់សង្គមជាតិរបស់យើង ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រក្រតីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ការស្រោចវ៉ាក់សាំង ក្រោមចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់មេបញ្ជាការ កំពូលរបស់យើង គឺសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង បានវិលទៅរកប្រក្រតីភាពជីវភាពសង្គមល្អប្រសើរឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែក ហើយក៏បង្កលទ្ធភាពឲ្យយើងអាចរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយឡើងវិញដូចជាពេលនេះ ។
លោកស្រីបន្តថា ផ្លែផ្កាដែលបានមកពីសុខសន្តិភាពគឺជាការបង្កលក្ខណៈឲ្យយេីងជួបជុំសប្បាយរីករាយដូចពេលនេះ ទន្ទឹមនេះ សូមថ្លែងអំណរគុណដល់ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន យុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀង ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ឡើង និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួន គាំទ្រកម្មវិធីនេះ។
សូមបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ សង្ក្រាន្តស្វាយរៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរួចមក ប្រទេសកម្ពុជា ក៏មានកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលបានឈានចូលមកដល់ ខណះ
រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំចាក់ផ្សាយបន្តផ្ទាល់ជូនបងប្អូនទស្សនាតាមរយះកញ្ចក់ទូរទស្សន៍LED ខាងមុខរោងភាពយន្ត, LED ជិតរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១ និងចាក់ស្លាយនៅទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ និងរដ្ឋបាលក្រុងស្រុកក៏មានចាក់ស្លាយ កីឡាបាល់ទាត់ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា ផងដែរ។