ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំផងម្តាយបង្កើត ឌួង ហ្សូរីដា ទទួលមរណភាពមុននេះព្រោះជំងឺមហារីក

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះការបង្ហោះសារ ជូនពរលើកទឹកចិត្តទៅកាន់កញ្ញា ឌួង ហ្សូរីដា និងម្តាយ ត្រូវបានសិល្បករ និងអ្នកជិតដិតធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺរបស់ម្តាយនាងហាក់មានសភាពធ្ងន់ធ្ងរទៅៗរហូតត្រូវសម្រាកសម្រាន្តនៅលើគ្រែពេទ្យជាច្រើនថ្ងៃដោយមិនដឹងខ្លួន។ ដំណឹងមរណភាពរបស់ម្តាយនាងត្រូវបានអ្នកសិល្បៈបញ្ចេញមុននេះក្រោយជំងឺមហារីករបស់ម្តាយនាងដែលបានតស៊ូព្យាបាលជាច្រើនឆ្នាំនៅប្រទេសថៃ។
តាមការបញ្ចេញសាររបស់លោក អ៊ឹម ជីវ៉ា មុននេះបានលើកឡើងថា ខ្ញុំទប់ទឹកភ្នែកមិនជាប់ទេ សូមអ្នកទៅឲ្យបានសុខណាអ្នកអើយ អ្នកជាមនុស្សល្អខ្លាំងណាស់ ម្តាយបង ឌួង ហ្សូរីដា ទទួលមរណភាពហើយដោយជំងឺមហារីក។ រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៣នេះគេបានឃើញតារាស្រី ឌួង ហ្សរីដា បានប្តូរូបថតProfile ដែលមានន័យថា នាងខ្ញុំកាន់ទុក្ខលោកម៉ែ យ៉ាលីន លុខលីម ដែលរូបថតនេះភ្ជាប់ដោយសារយ៉ាងកម្សត់និងក្តុកក្តួលថាលោក ម៉ែ ឈប់ឈទៀតហើយ លោកម៉ែគេងឲ្យលងក់លក់ចុះ ជាតិនេះជាតិក្រោយកូនស្រលាញ់លោកម៉ែរហូត។ សិល្បករជាច្រើនបានបញ្ចេញសារ និងចែករំលែកការចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារពិធីការិនី ឌួង ហ្សូរីដា។
ម្តាយរបស់នាងដែលមានជំងឺមហារីកបានព្យាយាមព្យាបាលនៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ជាច្រើនឆ្នាំកន្លងមកហើយ និងត្រូវចាក់គីមីដើម្បីប្រឆាំងនឹងជំងឺមហារីកប៉ុន្តែពេលនេះស្ថានភាពគាត់កាន់តែធ្ងន់ធ្ងររហូតទទួលមរណភាពដែលបង្កើតឲ្យអ្នកសិល្បៈ ពិសេសអ្នកដែលជិតស្និទ្ធស្គាន់នាងនិងម្តាយនាងសោកស្តាយជាខ្លាំងព្រោះតែម្តាយនាងជាមនុស្សល្អ មានមេត្តាធម៌៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print