Napoli បង្ខំចិត្តរង់ចាំលើកពាន Serie A បន្ទាប់ពីប្រកួតស្មើក្រុម Salernitana

ចែករំលែក៖

ក្រុមកំពូលតារាង Napoli នឹង ត្រូវ រង់ចាំ លើកពាន Serie A ជា លើក ដំបូង ក្នុង រយៈពេល៣៣ឆ្នាំ បន្ទាប់ ពី ត្រូវ បាន ក្រុមភ្ញៀវSalernitana តាមស្មើ នៅ កីឡដ្ឋាន Stadio Diego Armando Maradona កាលពីរាត្រីថ្ងៃទី៣០ មេសា។

 Napoli បានឈ្នះពានលីកចុងក្រោយក្នុងឆ្នាំ១៩៩០ ជាមួយនឹងក្រុមដែលដឹកនាំដោយលោក Diego Maradona បន្ថែមលើពានរង្វាន់ដំបូងរបស់ក្រុមនេះ។ ក្រុម របស់លោក Luciano Spalletti បាននាំមុខក្រុមភ្ញៀវដើម្បីមានក្តីសង្ឃឹមទទួលបាន ជ័យ ជម្នះនៅ ពេល ដែលកីឡាករ Mathias Olivera បាន តែត បាល់ បញ្ចូល ទី នាំមុខក្រុម Salernitana នៅ នាទីទី៦២ ប៉ុន្តែកីឡាករBoulaye Dia បាន តាម ស្មើ វិញ នៅនាទីទី៨៤ជិតនឹងចប់ការប្រកួតទៅហើយ។

 ការប្រកួតនោះមាន ហ្វូង មនុស្ស ជាច្រើនមកអបអរសាទរទាំងក្នុង និងក្រៅទីលានដែល រំពឹង ទុកពីការឈ្នះពាន១០០ភាគរយប្រសិនបើ Napoli ឈ្នះ និងមានការ បញ្ចេញ ផ្សែង ខៀវ ទាំង ក្នុង និង ក្រៅ កីឡដ្ឋាន ដែល មាន អ្នក គាំទ្រ រាប់ ពាន់ នាក់ តម្រង់ជួរ តាម ដងផ្លូវ។

លោក Spalletti បាននិយាយថាកីឡាករពិតជាមានការខកចិត្តដែលមិនបានធ្វើឱ្យអ្នកគាំទ្រដ៏អស្ចារ្យរបស់យើងសប្បាយចិត្តនៅយប់នេះ ប៉ុន្តែ អ្នក បាន ឃើញ មួយ រយៈ ហើយ ថា ចំណុច ទាំង នេះ គឺ ជា ចំណុច ពិបាក បំផុត ក្នុង ការ ទទួល បាន យើងតំណាងឱ្យសុបិនរបស់ពួកគេ ហើយនោះមានន័យថា វាត្រឹមត្រូវហើយដែលសុបិនរបស់ពួកគេត្រូវបានសម្រេចដោយពួកយើង

 ទោះបីជា Napoli មានការខកចិត្តស្ទើរតែប្រាកដក្នុងចិត្តក្នុងការឈ្នះពានក៏ដោយ ដោយគ្រាន់តែត្រូវការ២ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៦ចុងក្រោយរបស់ពួកគេដើម្បីលើកពាន Serie A ជាលើកទី៣ និងទីជាលើកទី១ដោយគ្មានអតីតកីឡាករ Maradona

 ឱកាសបន្ទាប់របស់ Napoli ក្នុងការដណ្ដើមពាននឹងមកដល់នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Udinese នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមក៏អាចឈ្នះពានមុនពេលជំនួបនោះ ប្រសិនបើលទ្ធផលរបស់ក្រុមលេខ២មិនធ្វើបានល្អ។ ក្រុមចំណាត់ថ្នាក់លេខ២ Lazio ដែលមាន១៨ពិន្ទុតាមពីក្រោយ ត្រូវតែយកឈ្នះ Sassuolo នៅថ្ងៃអង្គារនេះ ខណៈដែល Juventus ដែលមាន២០ពិន្ទុត្រលប់មកលេខ៣ជាមួយនឹងការប្រកួតក្នុងដៃ ត្រូវតែឈ្នះគូប្រកួតនៅថ្ងៃអង្គារដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print