លោក ប៊ុន ហ៊ាន កំពុងដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យនិងវាយតម្លៃការជីកកកាយ ការចាក់លុបប្រភពទឹក និងផ្លូវទឹកនានា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារ

...
បច្ចេកទេសរបស់ក្រសួង ចុះពិនិត្យនិងវាយតម្លៃការជីកកកាយ ការចាក់លុបប្រភពទឹក និងផ្លូវទឹកនានា នៅក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ។

នៅក្នុងដំណើរបេសកកម្មរយៈពេល៣ថ្ងៃនេះ ក្រុមការងារបានចុះពិនិត្យដល់ទីតាំងជីកកកាយ និងចាក់លុបប្រភពទឹក ផ្លូវទឹកនានា ដែលមានលក្ខណៈអាណាធិបតេយ្យ និងមិនមានបច្ចេកទេសត្រឹមត្រូវ និងបានជួបពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដើម្បីមានវិធានការទប់ស្កាត់ ។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យការដ្ឋានស្តារ និងជួសជុលឡើងវិញហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រមួយចំនួនក្នុងខេត្តផងដែរ ៕

1 (1)

1 (2)

1 (4)

1 (6)

1 (5)

1 (3)

1 (7)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print