ក្រសួង​ធនធាន​ទឹក​៖​ ចាប់ពីថ្ងៃទី៣-៩ ខែឧសភានេះ! ស្ថានភាពភ្លៀងធ្លាក់លាយឡំដោយ​ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដូច្នេះ​សូមប្រុងប្រយ័ត្ន​បាតុភូតរន្ទះបាញ់​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ៣ – ៩ ខែឧសភា ឆ្នាំ២០២៣ ) ស្ថានភាពភ្លៀងធ្លាក់លាយឡំដោយ​ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន​ពីបាតុភូតគ្រោះធម្មជាតិរន្ទះបាញ់​។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​៖​

– ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន
– បន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។

លក្ខណៈបែបនេះនឹងធ្វើឱ្យ៖

*១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
– ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំដោយ
ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
– បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ
លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

*២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C
– ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំ
ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
– បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ
លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

*៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ
និងខ្យល់កន្ត្រាក់ ។

-បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ
រន្ទះ និងខ្យល់កន្ត្រាក់ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print