នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទសូមគោរពជូនពរ និងអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទទួលបានគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ”

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទទួលបានគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការ ពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាង។

ការទទួលបានគោរមងារនិងសញ្ញាបត្របណ្ឌិតនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងគំរូវីរភាព និងជាសមិទ្ធផលថ្មីមួយទៀត ប្រកបដោយមោទនភាព កិត្យានុភាពជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែ ងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូ កតវេទិតាធម៌យ៉ាងស្មោះស្ម័គ្រ បំផុត ចំពោះគុណូបការៈ និងស្នាដៃធំៗយ៉ាងច្រើនឥតគណនា និងអរគុណសន្តិភាពដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប ជានិច្ចកាលតែងតែគិតគូរដល់ផលប្រយោជន៍ជាតិជាធំ។ សម្តេចបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព ការពារ កសាង អភិវឌ្ឍ ប្រទេសជាតិ និងធ្វើឱ្យកិត្យានុភាពជាតិ កាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ ដែលជាសក្ខីភាព ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មើលឃើញកាន់តែច្បាស់នូវតួនាទីជាមគ្គុទ្ទេសក៍ដឹកនាំរដ្ឋប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូររុងរឿងត្រចះត្រចង់ជានិច្ចនិរន្តរ៍។

...

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print