នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ សូមជូនពរ និងអបអរសាទរឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ សូមជូនពរ និងអបអរសាទរឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសទទួលបានគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោក។

ការទទួលបានគោរមងារនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត និងជាសមិទ្ធផលថ្មីមួយទៀត ប្រកបដោយមោទនភាព កិត្យានុភាពជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែង ការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ឯកឧត្តម ជានិច្ចកាលតែងតែរួមចំណែក កសាងសមិទ្ធផលនានាសម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាចូលរួមថែរក្សា ការពារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាកោតសរសើរយ៉ាងជ្រាល ជ្រៅចំពោះឯកឧត្តមដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិនិងប្រជាជន ជាពិសេសថែរក្សាបានសុខសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់និងពិភពលោក។

...

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print