ខេត្តមណ្ឌលគិរី៖ កម្លាំងមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ២០១៦ បានបង្ក្រាប
លោក រ័ត្ន សុវណ្ណ អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដែលដឹកនាំកម្លាំងផ្ទាល់បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានគឺដឹកឈើប្រភេទធ្នង់ចេញពីក្នុងស្រុកអូររាំង បម្រុងយកទៅលក់នៅតាមច្រករបៀងជាប់ព្រំប្រទល់វៀតណាម តែពេលមកដល់ចំណុចកើតហេតុ កម្លាំងល្បាតក៏ឃាត់ឆែកឆេររកឃើញឈើប្រណិតប្រភេទធ្នង់ចំនួន១០ដុំនៅក្នុងរថយន្ត។ ចំណែកម៉ូតូកែច្នៃវិញក៏ត្រូវបានឃាត់ក្រោយដឹកឈើប្រណិតប្រភេទបេងចំនួន៥ដុំ ចេញពីព្រៃបម្រុងដាក់រថយន្តបន្ត។ រីឯអ្នកបើកបររថយន្ត និងម៉ូតូបានរត់គេចចូលទៅក្នុងព្រៃបាត់។
យ៉ាងណាក៏ដោយឈើដែលបង្ក្រាបបានបើគិតជាម៉ែត្រគូបនៅមិនទាន់ដឹងនៅឡើយពីព្រោះមិនទាន់បានវាស់វែង។ រថយន្ត និងម៉ូតូ ព្រមទាំងឈើ ត្រូវបានលោក រ័ត្ន សុវណ្ណ អនុប្រធានមន្ទីរបរិស្ថានខេត្ត បញ្ចូនមករក្សាទុកនៅមន្ទីរបរិស្ថាន នៅរសៀលថ្ងៃដដែល ដើម្បីអនុវត្តទៅតាមនិតិវិធី៕
ដោយ៖ ហេង នរិន្ទ្រ