នគរបាលខេត្តតាកែវ បំបែកសំណុំរឿងករណីឃាតកម្មចាក់សំលាប់កូនបំណុល ដោយឃាត់ខ្លួនស្ត្រីម្នាក់ នៅស្រុកព្រៃកប្បាស

ចែករំលែក៖

ខេត្តតាកែវ ៖ករណីឃាតកម្មចាក់សម្លាប់រវាងកូន បំណុល និងម្ចាស់បំណុល នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៣ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវភ្លាមៗនិងកំណត់មុខ សញ្ញាជនល្មើសបាន នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣ នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សពជនរងគ្រោះ ត្រូវបានជនសង្ស័យយកកាំបិតចុងស្រួច  ចាក់ចំនួន ០៦ កាំបិត បណ្តាលឲ្យបាត់បង់ជីវិតក្នុងចំការស្លឹកគ្រៃ ។

នៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជនរងគ្រោះ,កាំបិតចុងស្រួច ដងពណ៌ខ្មៅផ្លែប្រវែង ២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន ១ ស្បែកជើងស៊ក១ចំហៀងពណ៌ខ្មៅ ។

...

តាមការស្រាវជ្រាវ ដល់ថ្ងៃទី០២ ខែឧសភា ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះនាំយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិត ក្រោមការស្រាវជ្រាវតាមដាន របស់សមត្ថកិច្ច៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print