ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីអ៉ីរ៉ង់ទៅកាន់ស៊ីរី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានទៅដល់ក្រុងដាម៉ាស់ (Damascus) ហើយនៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគី លោក បាសា អាល់ អាសាដ (Bashar al-Assad) ក្នុងដំណើរទស្សនកិច្ចលើកដំបូងគិតចាប់តាំងពីសង្គ្រាមនៅស៉ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១។

ទង់ជាតិអ៉ីរ៉ង់និងស៊ីរីត្រូវបានរៀបចំជាជួរនៅអាកាសយានដ្ឋាន សម្រាប់ការមកដល់របស់លោក រ៉ៃស៉ី និងគណៈប្រតិភូដែលរួមមានរដ្ឋមន្ត្រីប្រេង រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីកិច្ចការបរទេស និងទូរគមនាគមន៍។ នៅមុនពេលមានដំណើរទស្សនកិច្ចនេះ លោក រ៉ៃស៉ី ប្រាប់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ថា ដំណើរទសន្សកិច្ចនេះនឹងពង្រឹង ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសស៉ីរី និងសម្ព័ន្ធមិត្តផ្សេងទៀត រួមទាំងក្រុមប្រដាប់អាវុធលីបង់ហេសបូលឡាហ៍ (Hezbollah) ដែលបានជួយអន្តរាគមន៍នៅប្រទេសស៉ីរី។
ដោយមានការគាំទ្រខាងផ្នែកយោធា និងសេដ្ឋកិច្ចពីអ៉ីរ៉ង់និងរុស្ស៉ី លោក អាសាដ ដណ្តើមបានការគ្រប់គ្រងភាគច្រើននៃប្រទេសស៉ីរីឡើងវិញពីក្រុមឧទ្ទាម ដែលគាំទ្រដោយបណ្តាប្រទេសក្នុងតំបន់ ហើយឥឡូវនេះកំពុងស្វែងរកកិច្ចសន្ទនាជាមួយរូបលោក។
ដំណើរទស្សនកិច្ចនៃមេដឹកនាំអ៉ី
រ៉ង់រូបនេះ ធ្វើឡើងចំពេលដែលអ៉ីរ៉ង់ និងគូប្រជែងក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូ៊ឌីត ព្យាយាមកសាងទំនាក់ទំនងឡើងវិញជាមូយស៉ីរី បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។ ជាមួយគ្នានេះ ប្រទេសនៅក្នុងតំបន់អារ៉ាប់ ក៏កំពុងបង្កើតផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១២ឆ្នាំ និងធ្វើសមាហ
រណកម្មស៉ីរី ចូលទៅក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print