ភ្នំពេញ៖ ក្រោយពីការបង្ហោះបន្ទោសបង្អាប់ស្តីពីការស្ថាបនាផ្លូវ១៩៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ របស់លោក វេជ្ជបណ្ឌិត គា សុខឡេង រួចមក ក៏ផ្ទុះមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងបណ្តាញសង្គមជាច្រើន ។ នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក វេជ្ជបណ្ឌិត គា សុខឡេង បានចូលខ្លួនសុំទោសចំពោះមុខប៉ុស្តិរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងបានថតជាវីដេអូសុំទោសជាធារណៈ មិនអោយមានករណីនេះកើតឡើងទៀតឡើយ ។
សូមបញ្ជាក់ថា ការបង្ហោះពាក់ព័ន្ធនឹងការរិៈគន់ដោយគ្មានមូលដ្ឋានលើដំណើរការស្ថាបនាផ្លូវមួយខ្សែ នៅសង្កាត់ក្រាំងធ្នង់នេះអាជ្ញាធរខណ្ឌសែនសុខបានអញ្ជើញម្ចាស់ម្ចាស់ Fb Dr. kea Sokleng មកសាលាខណ្ឌដើម្បីពន្យល់ណែនាំអំពីការស្ថាបនាខាងើនេះដូច្នេះម្ចាស់Fb Dr. kea Sokleng បានចេញវីដេអូសុំទោសជាសាធារណៈហើយនិងបានធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបង្ហោះនាៗដែលគ្មានមូលដ្ឋានច្បាស់លោះមកលើអាជ្ញាធរខណ្ឌសែនសុខទៀត៕ ដោយ÷ចន្ទ លីហ្សា