ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ។
ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ២៥នាក់ (ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ ,និងប្រើប្រាស់ ៧ករណី ឃាត់ ៣៦នាក់ ។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៩៧,៥៥ក្រាម និង១កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ១៩,៦៨ក្រាម ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៣ / កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥៣ក្រាម ។
៤ / កំពង់ស្ពឺ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧១,៨១ក្រាម ។
៥ / រាជធានីភ្នំពេញ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៥ក្រាម ។
៦ / រតនគិរី ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច ។
៧ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ។
៨ / ត្បូងឃ្មុំ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។
៩ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨៩ក្រាម ។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ៕ដោយ៖សហការី