មន្រ្តីយោធាខេត្តព្រះសីហនុម្នាក់បាញ់សម្លាប់ខ្លួនឯងក្នុងចម្ការស្ថិតនៅក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖​ យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា​ ឆ្នាំ២០២៣​នេះ​ថា មានករណីមន្រ្តីយោធាម្នាក់បាញ់សម្លាប់ខ្លួនឯងនៅក្នុងចម្ការស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ។

ជនរងគ្រោះមានឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន បម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ភូមិភាគទី៣។

យោងតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញមកខេត្តព្រះសីហនុ ដោយរថយន្តផ្ទាល់ខ្លួន គឺបានយកសោរបងពីពូនៅផ្ទះ មកចាក់ចូលដីចម្ការឳពុកម្ដាយរបស់ខ្លួន ស្រាប់តែមួយសន្ទុះក្រោយមកក៏ឮស្នូរកាំភ្លើង ហើយសាច់ញាតិជនរងគ្រោះក៏ចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងក្យូសក្នុងចម្ការតែម្ដង។ សាច់ញាតិជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា តើជនរងគ្រោះមានវិបត្តិអ្វីនោះទេ ដែលឈានទៅដល់ការបាញ់សម្លា.ប់ខ្លួនឯងបែបនេះ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print