អ្វីដែលមិនកែកំហុស ! សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដេ​វី​ដ ឆា​ណាយ​វ៉ា ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រព្រឹត្ត​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​»

ចែករំលែក៖

ខេត្តព្រះសីហនុ : អ្វីដែលមិនកែកំហុស ! ប្រព្រឹត្តដដែលៗ
ទីបំផុត ! សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដេ​វី​ដ ឆា​ណាយ​វ៉ា ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រព្រឹត្ត​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​» បន្ទាប់ពីមានបណ្ដឹង ជាច្រើននិង តាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា, ដីកាចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៣ ​ឧសភា ឆ្នាំ​២០២៣ ដោយ​ចៅក្រម​ស៊ើបសួរ ផាត់ ពៅ បាន​បង្គាប់​៖
-១.​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ដេ​វី​ដ ឆា​ណាយ​វ៉ា ហៅ​ក្រៅ កូន​មាន​វាសនា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​កើត​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​១៩៧២) ជនជាតិ​ខ្មែរ (​ដែល​មាន​សាវតា​ជាតិ​ដូច​ខាងលើ​) ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ ។
– ២-​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ទទួលយក​ជន​នេះ និង​ឃុំខ្លួន​ជន​នេះ រហូត​ដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ​។
-៣-​បង្គាប់​ឱ្យ​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅ​ពេល​ត្រូវ​បាន​បង្ហាញ​ដីកា​នេះ​ត្រូវ​សហ​ការ​អនុវត្ត​ឱ្យ​បាន​ល្អ នៅ​ក្នុង​ករណី​ចាំបាច់​ ។
ដីកា​ដដែល​បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រព្រឹត្ត​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​ចំណោត​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ខែមីនា ដល់​ខែមេសា ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៩៤, មាត្រា​៤៩៥ និងមាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ​ ។​
ជនត្រូវចោទ ដេ​វី​ដ ឆា​ណាយ​វ៉ា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្តឹង ទៅ អយ្យការអមសាលាដំបូងរាជធានី ពីបទ ដែលបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវី ផ្ដល់ យោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងជេរប្រមាថជាសាធារណៈមកលើគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ក្នុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវីដ ឆាណាយវ៉ា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ កូន មានវាសនា បានអះអាងថាខ្លួនជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្តីមួយ។ ពេល នោះគណៈមេធាវីបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធថា ឈ្មោះ ដេវីដ ឆាណាយវ៉ា មិនមែន ជាមេធាវី។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីទទួលបានលិខិតបំភ្លឺពីឈ្មោះ ដេវីដ ឆាណាយវា ដោយបានចេញមុខសុំទោសជាសាធារណៈនិងសុំអំពាវនាវដល់សាធារណជនកុំឱ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជាទេ។
សូមជម្រាបជូនថា ៖ សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដេ​
វីដ ឆា​​ណាយ​វ៉ា ហៅ​ក្រៅ «កូន​មាន​វាសនា» ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​កើត​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​១៩៧២) ជនជាតិ​ខ្មែរ មុខរបរជា​សារព័ត៌មាន ទីកន្លែង​កំណើត​សង្កាត់​លេខ​៥ភ្នំពេញ មាន​ទីលំនៅ​មុន​​ពេល​ឃាត់ខ្លួន​ផ្ទះ​លេខ​១២៦​អឺ​២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print