ព្រៃកោងកាង នៅក្រុងខេមរភូមិន្ទ និងស្រុក ស្រែអំបិល រងការបំផ្លិចបំផ្លាញ ទន្រ្ទានវាទទី រំលោភយក ពីក្រុមឆក់ឱកាស ខណៈអាជ្ញាធរមូលដ្ឋានសំងំ ទទួលទានដំណេក

ចែករំលែក៖

ខេត្តកោះកុង ៖ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មន្ត្រីជំនាញ គួរមានវិធានការតឹងតែង ចំពោះការទន្ទ្រានយកដីព្រៃកោងកាង។

សូមបញ្ជាក់ថា, ព្រៃកោងកាង ជាធនធានធម្មជាតិ និង​បំផ្លាញ​សក្តានុពល​ លើវិស័យទេសចរណ៍​ ជម្រកសត្វ ត្រី ប្រមូលផ្តុំដោយជីវចម្រុះ ត្រូវបានថែរក្សា ការពារ អភិរក្ស ដោយយោគចិត្តទុកដាក់បំផុត។ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបំពេញកាតព្វកិច្ចការពារអភិរក្ស។

ផ្ទុយទៅវិញ ព្រៃកោងកាង ខេត្តកោះកុង ត្រូវបានក្រុមឆក់ឱកាស ក្រុមមានអំណាចតួនាទី បំផ្លិចបំផ្លាញចោល​យ៉ាង​រង្គាល ដើម្បី​វាទ​ទី​យក​ដី​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​របស់​ខ្លួន​យ៉ាង​តក់ក្រហល់​….​ស្រប​ពេល​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ធ្វើ​ជា​ភ្លេចខ្លួន និង​សង្ស័យ​សំងំ​ចាំ​ទទួល​លាភសក្ការៈ​ក្រោម​តុ​បន្តិចបន្តួច ជាការយោគយល់គ្នា បិទភ្នែក ដឹងតែធ្វើមិនដឹង សំខាន់គិតពីផលប្រយោជន៍បុគ្គលច្រើនជាងលើកតម្កល់ផលប្រយោជន៍ជាតិជាធំ។

ជាក់ស្ដែងត្រូវបានគិរីកម្មមកថា, មានសកម្មភាព​ល្មើស​ទាំងនោះ​មាននៅ ទីតាំង​ទី​១-​ស្ថិត​នៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈ​ភូមិន្ទ ខេត្តកោះកុង ដែល​មាន​មន្ត្រី​ទាហានជើងទឹក​ម្នាក់ ជា​អ្នក​ចេញ​មុខ​ចំណាយ​លើ​សកម្មភាព ឈូស​ទន្ទ្រាន​នេះ ។
ទីតាំង​ទី​២-​ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​កណ្តោល ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែល​មាន​មន្ត្រី​ល្បីឈ្មោះ​ម្នាក់​នៅ​ក្នុងស្រុក​ស្រែអំបិល​ជា​អ្នក​ចេញ​មុខការ​ពារ ។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ទីតាំង​ផ្សេង​ទៀត​ជា​ច្រើន ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ដើម្បី​រំលោភ​យក​ដី ។

ពាក់ព័ន្ធក្នុងករណីនេះ លោក​ចៅសង្កាត់​រង​ទី​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បាន​ប្រាប់​សារព័ត៌មាន ​ថា ទីតាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ប៉ះពាល់​ដល់​ចំណី​ព្រែក និង​ព្រៃកោងកាង​ខាងលើ គឺជា​ទីតាំង​ដី ដែល​គ្រប់គ្រង​ដោយ​ទាហានជើងទឹក​ម្នាក់​ឈ្មោះ​សំ វី​រៈ ហើយ​ការ​ឈូស​ឆាយ​ក៏​មិន​បាន​សុំ​ច្បាប់​អាជ្ញាធរ​ដែរ ។
លោក​ចៅសង្កាត់​រង​បញ្ជាក់​ទៀត​ថា ពេល​នេះ អាជ្ញាធរ​សង្កាត់​បាន​ចុះ​ឃាត់​អោយ​ផ្អាក​សកម្មភាព ឈូស​ឆាយ​ខាងលើ​នេះ​ហើយ និង​រង់ចាំ​អោយ​សា​ម៉ី​ខ្លួន​យយកឯកសារផ្លូវច្បាប់​ជាក់លាក់​មក​បង្ហាញ អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​សិន ។
ទោះជា​យ៉ាងណា ចំណាត់ការ​របស់​អាជ្ញាធរ​មូលដ្ឋាន ទៅ​លើ​មន្ត្រី​មាន​អំណាច​ធំ​បែប​នេះ ហាក់​ដូចជា​មិនសូវ​មាន​ប្រ​សិ​ទ្ឋិ​ភាព​នោះទេ ។
បើទោះជាមានចៅសង្កាត់រង បកស្រាយយ៉ាងនេះក៏ដោយ គេទទួលស្គាល់ថា, មិនមែនងាយទាហានឈ្មោះ សំ វីរះ មានអំណាចឥទ្ធិពល ធំជាងអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។ ប្រសិនបើអំពើនេះជាករណីទន្ទ្រានបំផ្លិចបំផ្លាញព្រៃកោកាង ជាបទល្មើសព្រហ្មទណ្ឌ និងជាបទឧក្រិដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានសិទ្ធិអំណាច បង្ក្រាប ឃាត់ខ្លួន ចាប់យកវត្ថុតាង ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នង នៃសកម្មភាពនេះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែអ្វីដែលគេកំពុងតែដាក់ភាពសង្ស័យនោះ បើគ្មានអ្នកបើកដៃ ក៏គ្មានអំពើបំផ្លិចបំផ្លាញព្រៃកោងកាង ដែលជាធនធានធម្មជាតិដ៏មានតម្លៃនេះ បានជាដាច់ខាត ។ ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន មន្ត្រីជំនាញ ពាក់ព័ន្ធ ចូលរួមចាត់វិធានការ តាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារធនធានធម្មជាតិដ៏កម្រ និងអភិរក្ស ជាវិស័យទេសចរណ៍ អេកូជីវៈចម្រុះ របស់កម្ពុជា៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print