ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអតីតពិធីការិនី ចាន់ សុផានី បានប្រកាសស្នើសុំជំនួយ ពីអតីតស្វាមី លោក ហ្សូណូ ក្រោយខ្លួនខ្វះលទ្ធភាពចិញ្ចឹមបីបាច់កូនស្រីវ័យជាង១០ឆ្នាំដែលកំពុងពេញសិក្សា និងមើលថែ។ តារាចម្រៀង ហ្សូណូមិនបានតបតអ្វីទៅនាងការលើកឡើងនេះទេគឺនៅរក្សាភាពស្ងប់ស្ងាត់ដដែល។
ចំណងស្នេហារវាង អ្នកនាង ចាន់ សុផានី និងលោក ហ្សូណូ ត្រូវបានបើកទម្លាយកាលពីអំឡុង១៤ឆ្នាំមុនពោលគឺគ្រាពួកគាត់កំពុងល្បីល្បាញខ្លាំងដែលគ្រានោះពួកគេបានប្រកាសចំណងស្នេហ៍ដោយបើកចំហររួមទាំងការរៀបចំពិធីខួបកំណើតសម្រាប់កូនស្រីបណ្តូលចិត្តរួមគ្នាថែមទៀតផង ប៉ុន្តែក្រោយមកចំណងស្នេហ៍អ្នកទាំងពីរត្រូវបានចែកផ្លូវគ្នាដើររហូតឡើងដល់តុលាការថែមទៀតផង ហើយពួកគេក៏បន្តរស់ក្នុងឈ្មោះជាមេម៉ាយ និងពោះម៉ាយជារៀងរហូតមកដែលមិនបានឃើញពួគគេប្រកាពីចំណងស្នេហាដោយបើកចំហរជាមួយដៃគូថ្មីដែរ។
ស្ងាត់បាត់ដំណឹងជាច្រើនឆ្នាំកន្លងមកហើយជុំវិញរឿងរ៉ាវចម្រូងចម្រាសស្នេហារវាងអតីតតារាសម្តែង និងពិធីករ អ្នកនាង ចាន់ សុផានី និងអតីតស្វាមី តារាចម្រៀង ហ្សូណូ ស្រាប់តែពេលនេះគេបានឃើញសាររសើបមួយត្រូវបានបញ្ចេញដោយអ្នកនាង ចាន់ សុផានី ដោយការទាមទារឲ្យលោក ហ្សូណូ ផ្តល់ជំនួយមកកាន់កូនស្រីនាងដែលពេលនេះធំពេញវ័យហើយ។ ការបញ្ចេញសារស្នើសុំជំនួយជាលើកដំបូង និងកម្រនេះត្រូវបានធ្វើឡើងក្រោយពីអ្នកនាង ចាន់ សុផានី លើកឡើងថា នាងមានបញ្ហាប្រឈមនឹងជីវភាព និងក្រោយពីកូនស្រីតំណក់ឈាមរួមគ្នារវាងនាង និងលោក ហ្សូណូ បានព្យាយាមទំនាក់ទំនងទៅកាន់ឪពុកមិនទទួលបានលទ្ធផល។ អ្នកនាង ចាន់ សុផានី លើកឡើងថា” ភាពស្រស់ស្អាតផូរផង់ឥតខ្ចោះរបស់ខ្ញុំវាគ្រាន់តែជាសំបកក្រៅតែប៉ុណ្ណោះពេលនេះម៉ោងនេះខ្ញុំស្ទើរតែរលំហើយវិនាទីនេះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ ។ បើមិនយល់ទាស់ទេមានបងប្អូនណាមានមេត្តាអោយខ្ញុំផងជួយខ្ញុំផងខ្ញុំពិតជាត្រូវការជំនួយដ៍ពិតប្រាកដមួយជួយដោះស្រាយរឿងខ្ញុំនិងអតិតរបស់ខ្ញុំដើម្បីជាជំនួយដល់កូនក្នុងជីវភាពររស់នៅប្រចាំថ្ង។ ពួកខ្ញុំពិតជាពិបាកណាស់ក្នុងពេលដែលអតិតរបស់ខ្ញុំរត់គេចពីបញ្ហាយកស្រណុកស្រួលម្នាក់ឯងហ៊ឺហារសប្បាយអស់រយះពេល១០ឆ្នាំហើយដោយមិនអើពើខ្វល់ខ្វាយពីកូនទុកអោយខ្ញុំទទួលខុសត្រូវម្នាក់ឯង។ ពេលនេះខ្ញុំទ្រាំលែងបាននិងស្រែករកជំនួយផ្លូវច្បាប់អោយជួយដល់នាងខ្ញុំផង ព្រោះពេលនេះខ្ញុំអត់មានលទ្ធភាពនិងមានជីវភាពទីទាល់ខ្លាំងណាស់កូននាងខ្ញុំព្យាយាមទំនាក់ទំនង់ទៅប៉ារបស់គេខ្លាំងណាស់តែគេមិនអាចអោយពួកយើងទំនាក់ទំនងបានទេហើយពេលនេះកូននាងខ្ញុំប៉ះពាល់អារម្មណ៍ផ្លូវចិត្តជាខ្លាំងព្រោះនាងភ័យខ្លាចប៉ះពាល់ការសិក្សាររបស់នាងដោយជីវភាពលំបាករបស់នាងខ្ញុំក្នុងពេលនេះ។ សូមមេត្តាជួយនាងខ្ញុំផងវាជាការអាម៉ាស់ណាស់ហើយក៍មិនចង់អោយមានការបាត់បង់កិត្តិយសអ្នកណាម្នាក់នោះទេតែពេលនេះពិតជាអស់ជម្រើសហើយខ្ញុំត្រូវតែរកជំនួយដើម្បីអនាគតកូន។ សូមបងប្អូនជួយshare អោយនាងខ្ញុំផង ហើយសូមបងៗសារព័ត៌ដែលបានឃើញហើយមេត្តាជួយចាត់ចែងចែករំលែកអោយនាងខ្ញុំផងនេះជាលើកតំបូងហើយដែលខ្ញុំសំរេចចិត្តបែបនេះព្រោះកូនស្រីខ្ញុំលែងសូមអោយខ្ញុំទុកមុខអោយប៉ារបស់គាត់ហើយគាត់និយាយថាយើងគួរតែធ្វើម៉ាក់ព្រោះគាត់អត់បានយល់ពីយើងទេ អាណិតកូនស្រីណាស់ហើយអ្វីដែលខ្ញុំភ័យបំផុតពេលនេះគីកូនស្រីខ្ញុំកំពុងប្រឈមនិងជំងឺបាក់ទឹកចិត្ត។សូមមេត្តាជួយដល់ពីរនាក់ម្តាយកូនខ្ញុំផង ដើម្បីអនាគត់ក្មេងស្រីម្នាក់។ មានអ្នកក្នុងនិងក្រៅចង្កោមសិល្បៈជាច្រើនបានផ្ញើសារលើកទឹកចិត្តទៅកាន់អតីតតារាសម្តែង និងពិធីករូបនេះផងដែរ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀង ហ្សូណូ ឬបានឃើញការប្រតិកម្មណាមួយពីសំណាក់តារាចម្រៀងរូបនេះតបទៅកាន់អតីតភរិយានៅឡើយ៕ ដោយ ៖ វឌ្ឍនា