លោក នាង សុជីវី ថ្លែងថា បងប្អូនសមាជិកសមាជិកាគ្រួសារគណបក្សភូមិ ឃុំមុខដា ទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង:  លោក នាងសុជីវី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមុខដា ស្រុករមាសហែកបានថ្លែងថា បងប្អូនសមាជិកសមាជិកាគ្រួសារគណបក្សភូមិ ឃុំមុខដា ទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  ព្រោះថា គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន និងបម្រើប្រជាពលរដ្ឋពិតៗ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកសមាជិកាគ្រួសារបក្សចំនួន២ភូមិ មានភូមិថ្នល់គ្រួសនិងភូមិបុសកប្បាសឃុំមុខដា ស្រុករមាសហែក ដែលមានការចូលរួមសរុបចំនួន៣៤៨នាក់។

លោក នាងសុជីវី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំមុខដា  បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកនិងជូនពរពីសំណាក់ សម្តេច​អគ្គមហាសេនា​បតីតេ​ជោ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជានិងសម្ដេច កិតិ្តសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ក៏ដូចជាលោក សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែកជូនដល់បងប្អូនសមាជិកសមាជិកា គ្រួសារបក្សដែលបានចូលរួមនាពេលនេះផងដែរ។

លោកបន្ថែមថា ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ​ជាតិ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនា​បតីតេ​ជោ​ហ៊ុន សែន ជា​ប្រធាន ដោយលើ​គ្រប់​វិស័យ​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ កំណើន​សេដ្ឋកិច្ចជាតិមានការ​កើន​ឡើងជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ នេះ​គឺ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជាមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ គោលនយោបាយ​ដឹកនាំដ៏​ត្រឹមត្រូវ​បាន​ប្រែក្លាយ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​មក​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាលដ៏ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​ ពិសេស អបអរសាទរ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម២០២៣និងបានធ្វើពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២
នៅយប់ ថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៣នេះផងដែរ។

...

លោកបានបន្ថែមថា  ជាការពិតហើយ ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រគឺជាការបោះឆ្នោតដ៏ធំទី១ ដែលមានអត្ថន័យជ្រាលជ្រៅជាងការបោះឆ្នោតថ្នាក់មូលដ្ឋាន តែមិនមានន័យថា ការបោះឆ្នោតជ្រើសរើស អ្នកដឹកនាំមូលដ្ឋានមិនមានសារៈសំខាន់ នោះទេ ព្រោះថាការបោះឆ្នោតនេះវាផ្សារភ្ជាប់នឹងការអនុវត្តនូវគោលនយោបាយ គោលការណ៍ជាគន្លឹះ របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្នុងការពង្រឹងស្ថិរភាពនៅមូលដ្ឋាន ជំរុញការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ហើយជំរុញការកែទម្រង់នៃការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ គឺការផ្ទេរសិទ្ធិអំណាចឱ្យប្រជាពលរដ្ឋដែលលោកជា ម្ចាស់ទឹកម្ចាស់ដីនៅតាមឃុំ សង្កាត់នានា មានសិទ្ធិ ក្នុងការជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់គាត់ផ្ទាល់ផងដែរ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print