ភ្នំពេញ : ម្ចាស់ផ្ទះកម្ពុជា បំបែកកំណត់ត្រាដោយឈ្នះមេដាយមាស ក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង វិញ្ញាសាអាគ័តថ្លុង (ហែលទឹក និងរត់) លើកដំបូងបង្អស់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម តាមរយៈកីឡាការិនី ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដែលធ្វើសម្រេចបានក្នុងថេរវេលា ០០:១៦:០៩ ។
អបអរសាទរ កីឡាករ អេ វិរះខាំឈិតភូថង ឡើងដណ្តើមមេដាយមាស ក្រោយទម្លាក់កីឡាករវៀវណាម លើវិញ្ញាសាប្រយុទ្ធ ដែលរកបាន ៤-១ ពិន្ទុ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ហើយតាមរយៈលទ្ធផលនេះ អេ វិរះខាំឈិតភូថង ក៏បានកក់មេដាយប្រាក់ជាមុនផងដែរ។
លទ្ធផលនេះធ្វើឲ្យ កីឡាករ អេ វិរះខាំឈិតភូថង ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ជាមួយកីឡាករថៃ Yawanophat។
សូមបញ្ជាក់ថា, បច្ចុប្បន្នភាពមេដាយ កម្ពុជាឈរលេខរៀងទី១ ទទួលមេដាយ ១២គ្រឿង ÷ មាស៦ ប្រាក់៤ សំរិទ្ធ២ គិតត្រឹមម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ។
លោកស្រី ហ៊ុន ម៉ាណា បានបង្ហោះថា, សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសាអាគ័តត្លុង (ហែលទឹក និងរត់) ឯក្កតជននារី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នេះ។
ជូនពរកីឡាករ កីឡាការិនីយើងបន្តឈ្នះមេដាយមាសឲ្យបានច្រើនបន្ថែមទៀត៕
ដោយ : សិលា