លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ដព្រៃវែង ៖ ខ្ញុំបញ្ជាក់ថា មានឯកសារគ្រប់គ្រាន់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ខ្ញុំធានាធ្វើជូន១ថ្ងៃគឺបាន !

ចែករំលែក៖

ខេត្តព្រៃវែង ៖ ចាប់តាំងពីប្រកាសថា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើជូន១ថ្ងៃបានឥតគិតប្រាក់ប្រសិនបើមានឯកសារគ្រប់គ្រាន់ ក៏កើតមានចម្ងល់ខ្លះថា ធ្វើមិនបានទេ ខ្លះក៏ថាប្រកាសឱ្យតែមានសម្លេង ខ្លះក៏ថាទៅធ្វើហើយតែនៅមិនបាន ។ល។ នេះជាលើកឡើង ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ លើ facebook ផ្លូវការរបស់លោក។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា, ជាថ្មី ខ្ញុំបញ្ជាក់ក់ថា មានឯកសារគ្រប់គ្រាន់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ខ្ញុំធានាធ្វើជូន១ថ្ងៃគឺបាន បើមិនបានសូមទូរស័ព្ទប្រាប់លេខ 088 6666679 ស្នងការទទួលខុសត្រូវ! សូមអរគុណ! ។
សូមបញ្ជាក់ថា : កន្លងទៅ ដើម្បីសម្រួលសេវាការងារជូនបងប្អូនប្រជាពលរដ្ឋ លើការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លោកបានបង្ហោះ តាមរយៈ facebook ផ្លូវការយ៉ាងខ្លីថា, ( មានឯកសារគ្រប់គ្រាន់ សៀវភៅស្នាក់នៅ សៀវភៅ គ្រួសារ ខ្ញុំធានាធ្វើជូន១ថ្ងៃ បាន ឥតគិតប្រាក់…! (ព្រៃវែង) ។ ឃើញដូច្នេះ បងប្អូនប្រជាពលរដ្ឋ បានចូលឆាត ដោយបញ្ជាក់ប្រាប់ លោកឧត្តមសេនីយ៍ទោ ស្នងការថា , ” ខ្ញុំបានឃើញសារបង្ហោះរបស់ ឯកឧត្តម ថា មានឯកសារគ្រប់គ្រាន់ ធ្វើសៀវភៅគ្រួសាជូន ប្រជាជនបានលឿន នឹងមិនគិតថ្លៃ។ខ្ញុំបាទ រស់ នៅឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ធ្វើសៀវភៅគ្រួសាជិត១ឆ្នាំហើយមិនទាន់ បានទេ។សូមឯងឧត្តម និយាយមន្តី្រ ថ្នាក់ក្រោម(ឃុំ)ធ្វើការមានប្រសិទ្ធិភាព នឹង មិនប្រកាន់និន្នាការបក្សនយោបាយ។ ជាចុងក្រោយសូមអរគុណឯកឧត្តម បើខ្ញុំបាទ និយាយខុសឆ្គងត្រង់ណាសូមអភ័យទោស”។ ក្រោយពីឃើញសារ ប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ បាន ប្រាប់លេខទូរស័ព្ទ ( 0886666679 ) ដោយលោកបញ្ជាក់ថា, សូមទៅធ្វើថ្ងៃនេះ បើមិនបានថ្ងៃនេះខ្ញុំ ទទួលខុសត្រូវ ។ លេខនេះ ទុកខលករណី អធិការធ្វើមិនបាន១ថ្ងៃ ។ សំខាន់មានឯកសារ គ្រប់គ្រាន់ ។
សូមជម្រាបថា, នេះហើយដែលគេហៅថា, មន្ត្រីបម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ អនុវត្តតាម តួនាទីភារកិច្ច យកចិត្តទុកដាក់ លើប្រជាពលរដ្ឋ ហ៊ានថា, ហ៊ានទទួលខុសត្រូវ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print