ភ្នំពេញ ៖ អបអរសាទរ ប្រកួតជុំទី៣ កីឡាការិនី ខាន់ ចេសា បានយកឈ្នះថៃ ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ប៉ះហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ៖ កីឡាការីនីរបស់កម្ពុជា ខាន់ ចេសា បានយកឈ្នះ ៣ប្រកួតបន្តបន្ទាប់គ្នា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ទី១ឈ្នះ វៀតណាម ទី២ ឈ្នះសឹង្ហបូរី និងទី៣ ឈ្នះ ថៃ , ដូច្នេះប៉ះជាមួយ ហ្វីលីពីន នាពេលបន្តិចទៀត ដើម្បីយកមេដាយមាស៕
ដោយ ៖ សិលា