ភ្នំពេញ : ភាពអស្ចារ្យបំផុត! បើបងប្អូនជនរួមជាតិ ក្នុងនិងក្រៅប្រទេស ព្យាយាមមកដឹងពីប្រវត្តិរបស់ ខាន់ ចេសា វីរកីឡាការិនីជីជីតស៊ូ ជម្រើសជាតិកម្ពុជាដ៏ល្បីល្បាញ កក្រើកលើឆាកអន្តរជាតិ លំដាប់ពិភពលោក ហើយតាមរយៈ ខាន់ ចេសា កាន់ធ្វើអោយពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់ និងកោតសរសើរបំផុត។
កីឡាការិនី ខាន់ ចេសា មានអាយុទើបតែ ២២ ឆ្នាំប៉ុណ្ណោះ តែនាងបានសាងកេរ្តិ៍ ឈ្មោះយ៉ាងល្បីល្បាញលើឆាកអន្តរជាតិ។ ព្រឹកមិញនេះ ! លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដីរាជធានីភ្នំពេញ និងជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ថវិកា ១មុឺនដុល្លារ ដើម្បីលើកទឹកចិត្តដល់ កីឡាការិនីដ៏ឆ្នើមរូបនេះ ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី បានអញ្ជើញ ទៅលើកទឹកចិត្ត កីឡាការិនី ខាន់ ចេសា ដល់កន្លែងប្រកួត បន្ទាប់ពីនាង ទទួលមេដាយមាស។
សូមបញ្ជាក់ថា, បើនិយាយដល់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នរណាក៏លើកសរសើរពីនាងតូចរូបនេះដែរ។ ម្នាក់ៗ តាមដានផង លើកទឹកចិត្តផង យកចិត្តតាមរាល់ការប្រកួតរបស់នាង អរ អរ រហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។
តាមពិត នាងជាកូនទី២ ក្នុងចំណោមបងប្អូន ៦ នាក់ ដែលមានឪពុក Peter El Khan ជនជាតិខ្មែរ កើតនៅប្រទេសកម្ពុជា និងម្ដាយ ឈ្មោះ April Marie Khan ជនជាតិអេស្ប៉ាញ។ ខាន់ ចេសា បានចាប់ផ្តើមហ្វឹកហាត់នៅឆ្នាំ ២០១០ ពោលគឺ តាំងពីនាងអាយុ ៨ ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើន ឆ្នាំរួចមក ចេស្តា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និង ពិភពលោកជាច្រើន។ ទើបធ្វើអោយ ខាន់ ចេសា សាងប្រវត្តិឈ្នះ មេដាយ ពាន រង្វាន់ រាប់រយ ឯណោះ ។
លើសពីនោះ ខាន់ ចេសា គឺជាវីរកីឡាការិនីជីជីតស៊ូជម្រើ សជាតិដ៏ល្បីម្នាក់ ដែលតំណាងឱ្យកម្ពុជានៅលើឆាក អន្តរជាតិ ហើយគ្រប់ការប្រកួតរបស់នាង គឺសុទ្ធសឹងតែ ទទួលបានជោគជ័យ និង ពានរង្វាន់ 🏆 មិនអោយខកចិត្ត ដោយសារនាងឡើយ ហើយនៅពីក្រោយភាព ជោគជ័យ របស់នាង មានវត្តមាន ឪពុកនៅពីក្រោយ ផ្តល់កម្លាំងចិត្តជានិច្ច។
សូមរម្លឹកថា : ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ន វីរកីឡាការិនី ខាន់ ចេសា បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជា ច្រើន ពីលំដាប់តំបន់ទៅដល់លំដាប់ពិភពលោក ជា ពិសេសនាងបានតំណាងឱ្យប្រទេសកម្ពុជានៅក្នុង ព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០១៨ និង ដណ្តើមបាន មេដាយមាសក្នុងវិញ្ញាសា នេរ៉ាហ្សា (newaza) ទម្ងន់ ៤៩ គីឡូក្រាមផ្នែកនារី។ អ្វីដែលកាន់តែចាប់អារម្មណ៍ នេះជា មេដាយមាសក្នុងប្រវត្តិសាស្ត្រកម្ពុជាដំបូងគេ ដែល ទទួលបាននៅក្នុងប្រភេទកីឡាជីជីតស៊ូ។
កីឡាការិនី ខាន់ ចេសា នាងទទួលបានការគាំទ្រ ជាមួយនឹងស្នាមញញឹមគ្រប់គ្នាពីទស្សនិកជន ដែលបានទស្សនា រាល់សកម្មភាពការប្រកួតរបស់នាង ជាមួយនឹងសំឡេងស្រែកអបអរសាទរ ដោយពាក្យថា …ចេសា ….ចេសា…ចេសា….។ ជាក់ស្ដែងកាលពីម្សិលមិញ គ្រាន់តែ ខាន់ ចេសា ឈ្នះមេដៃមាសភ្លាម ទង់ជាតិកម្ពុជាបានលើកពេញទីលានប្រកួត ហើយលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា , សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ បានផ្ដល់កម្លាំងចិត្តដល់ ខាន់ ចេសា ភ្លាមៗ។
បន្ថែមពីនេះ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះទៀតសោត ខាន់ ចេសា នៅតែធ្វើឱ្យមហាជនកម្ពុជាមានមោទកភាពចំពោះរូប នាងខ្លាំង ដោយរូបនាងបានធ្វើការប្រកួតកីឡាជីជីតសូ លើវិញ្ញាសា No Gi ទទួលបានមេដាយមាសជូនជាតិតាម សន្យា បើទោះជាការប្រកួតដំបូង រូបនាងទទួលបានត្រឹម មេដាយប្រាក់ក៏ដោយ។
ការប្រកួតពីម្សិលមិញ ខាន់ ចេសា យកឈ្នះកីឡាការនី ហ្វីលីពីន ដោយសុំចុះចាញ់ បន្ទាប់ពីឈឺចាប់ផ្នែកជើង ដោយសារបច្ចេកទេសយ៉ាងខ្លាំងរបស់ ខាន់ ចេសា។
មុនការប្រកួត កីឡាការិនីជូជឺតស៊ូ ខាន់ ចេសា បានដាក់គោលដៅយកមេដាយមាសជូនកម្ពុជាឱ្យបាន២គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ប៉ុន្តែទោះជា ខាន់ ចេសា បានមេដាយប្រាក់មួយ មេដាយមាសមួយ ក៏ជាភាពអស្ចារ្យ ប្រជាពលរដ្ឋទូទាំងប្រទេស និងក្រៅប្រទេស គាំទ្រនាងជានិច្ច សម្រាប់យកភាពជោគជ័យជូនប្រទេសជាតិ។
សូមបញ្ជាក់ថា, ខាន់ ចេសា បានមកដល់ទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាមួយស្មាមញញឹម និងទំនុកចិត្ដខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។ កំពូលកីឡាការិនីរូបនេះបាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ”។
ម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ខាន់ ចេសា បានអះអាងថានាងមិនមានបញ្ហារបួស និងសុខភាពអ្វីនោះទេក្នុងការត្រៀមប្រកួតស៊ីហ្គេមនេះ។ ផ្ទុយទៅវិញ មានតែកម្លាំងចិត្តកើនឡើងទ្វេដងនៅពេលបានឃើញអ្នកគាំទ្រចាំទទួលយ៉ាងច្រើនបែបនេះ។ ចេសា បានប្រកួតលើវិញ្ញាសា ២គឺ Gi ទម្ងន់ ៥២គីឡូក្រាម និង No-Gi ទម្ងន់ ៥២គីឡូក្រាមដូចគ្នា។ ទីបំផុត ! ខាន់ ចេសា បានមេដាយប្រាក់១ មេដាយមាស១ ជាមួយនឹងការសម្រក់ទឹកភ្នែក មិនបានមេដាយមាស២ តាមគោលដៅគ្រោងទុក។
ការពិត ! ចេសា អ្នកបានធ្វើឲ្យកម្ពុជា ល្បីរន្ទឺលើឆាកអន្តរជាតិហើយ អ្នកនៅមានឱកាសច្រើនទៀត ដើម្បីលើកទង់ជាតិកម្ពុជា ពីភាពជោគជ័យរបស់នាងជូនជាតិមាតុភូមិ ! គេបាននិយាយថា, ( មិនធម្មតា ខ្មែរអាចធ្វើបាន នាគឆ្លងដែន ខាន់ ចេសា ពិតជាអស្ចារ្យណាស់មេដាយជាង១០០ ខ្សែក្រវាត់ជាង១០ និងពានរង្វាន់មួយចំនួនធំ គាត់ឆ្លងកាត់ផ្ដួលគូប្រកួតរាប់រយនាក់ទើបទទួលបាន នេះពិតជាមោទនភាពជាតិដែលកូនខ្មែរមួយរូបមានសមត្ថភាព ) ៕
ដោយ : សិលា