ការប្រកបអាជីវកម្មដោយសុចរិតភាព គឺជាសសរគ្រឹះនៃទំនុកចិត្ដដ៏យូរអង្វែងពីសំណាក់អតិថិជនដែលជាអ្នកប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែឧសភា​​ ឆ្នាំ​២០២៣ម្សិលមិញនេះថា៖​ មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខារាជធានី-ខេត្ត បានបន្តអនុវត្តច្បាប់លើម្ចាស់អាជីវកម្មប្រេងឥន្ធនៈប្រសិនមន្រ្តីជំនាញរកឃើញថាមានបទល្មើស ដែលប្រកបអាជីវកម្មមិនសុចរិតតាមរយៈផ្ដល់ផលិតផលប្រេងឥន្ធនៈមិនមានអនុលោមភាព។

អគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បានឱ្យដឹងទៀតថា​ ជាក់ស្ដែងថ្ងៃទី២-៥ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. រាជធានី-ខេត្តចំនួន ៧ បានចុះអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបង្រ្កាប និងទប់ស្កាត់អំពើមិនសុចរិតភាពក្នុងវិស័យប្រេងឥន្ធនៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងប្រតិបត្តិការនោះ​តាមលទ្ធផលមន្រ្តីជំនាញបានត្រួតពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំងផ្សេងគ្នា ក្នុងនោះមាន ៥ទីតាំងមិនមានអនុលោមភាព​ និងពិន័យអន្តរការណ៍រួមទាំងធ្វើកិច្ចសន្យាកែតម្រូវស្របតាមច្បាប់។

...

គួរជម្រាបផងដែរថា មន្ត្រីជំនាញ ក.ប.ប. នៅតែបន្តអនុវត្តច្បាប់ ក៏ដូចជាបន្តណែនាំដល់អាជីវករអំពីច្បាប់នឹងបទប្បញ្ញត្តិនានា ជាពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីបន្តបញ្ជ្រាបការយល់ដឹង និងជំរុញឱ្យមានការចូលរួមអនុវត្តច្បាប់ពីគ្រប់មជ្ឈដ្ឋាន៕ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print