ក្តីសង្ឃឹមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងការដណ្តើមយកពានរង្វាន់ Saudi Pro League ក្នុងការប៉ុនប៉ងលើកដំបូងបានទទួលរងបរាជ័យ ដោយបាត់បង់ពាន១ទៀតនៅពេលដែលក្លិប Al-Nassr របស់គាត់ត្រូវបានចាប់បានក្នុងលទ្ធផលស្មើ ១–១ ក្នុងផ្ទះដោយក្រុម Al-Khaleej ក្នុងទីក្រុង Riyadh កាលពីថ្ងៃចន្ទ។
ក្រុមភ្ញៀវដែលកំពុងប្រយុទ្ធដើម្បីទប់ទល់នឹងការកាត់ចោលបាននាំមុខដ៏គួរឱ្យភ្ញាក់ផ្អើលមួយតាមរយៈការរកគ្រាប់បាល់របស់កីឡាករ Fabio Martins បន្ទាប់ពី៤នាទីនៅ Al-Awwal Park ប៉ុន្តែកីឡាករ Alvaro Gonzalez ឆាប់តាមស្មើសម្រាប់ក្រុម Al-Nassr ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo គិតថា គាត់បានជួយក្រុមរបស់គាត់នាំមុខនៅនាទីទី៥៨ ប៉ុន្តែត្រូវអាជ្ញាកណ្តាលមិនឲ្យគ្រាប់បាល់ ដោយសារតែបាល់ offside ។
ចំណែកក្រុម Ittihad ដែលជាក្រុមនាំមុខក្នុងលីក បានយកឈ្នះលើក្រុម Abha ក្នុងលទ្ធផល ៤–០ ដើម្បីបើកការនាំមុខចំនួន៥ពិន្ទុលើក្រុមចំណាត់ថ្នាក់លេខ២ Al-Nassr ជាមួយនឹងការប្រកួតចំនួន៤ដែលត្រូវលេង។
Ronaldo ត្រូវបានអមដោយកីឡាករ Al-Khaleej ដែលបានប្តូរអាវរបស់គាត់ បន្ទាប់ពីសំឡេងកញ្ចែចុងក្រោយ ហើយភ្លាមៗនោះបានបណ្តេញសមាជិកម្នាក់នៃក្រុមដោយកំហឹង នៅពេលដែលគាត់ព្យាយាមថតរូប Selfie ជាមួយអតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះ ៕ (រូបភាព ៖ Reuters/CNA)