ភ្នំពេញ : ប្រជាជនកម្ពុជាចាត់ទុកមនុស្សខ្មែរមួយចំនួនតូចកំពុងស៊ីឈ្នួលបរទេសបម្រើការក្នុងវិទ្យុអាស៊ីសេរីគឺជាក្រុមជនវង្វែងជាតិ មានចរិតជាឧទ្ទាមជនព្យាយាមបំផ្លាញតែប្រទេសកំណើតរបស់ខ្លួនគ្រប់រូបភាព គ្រប់មធ្យោបាយ ។
សូមបញ្ជាក់ថា, សំឡេងរបស់ពួកគេនេះប្រៀបបានដូចសំឡេងឆ្កែព្រុសរំខានត្រចៀកមនុស្សតែប៉ុណ្ណោះ តែមិនអាចបង្អាក់ដំណើរទៅមុខបានជាដាច់ខាត !《 ឆ្កែចេះតែព្រុស ឯមនុស្សចេះតែដើរ》។
ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាលើកទី៣២នេះគឺពិតជាទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាជនកម្ពុជា និងបរទេស ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជារង់ចាំ៦៤ឆ្នាំមកហើយ ។
ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំបានយ៉ាងល្អបំផុត ។ កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ តែមេដឹកនាំកម្ពុជាគឺជាអ្នកមាន គឺមានចក្ខុវិស័យវែងឆ្ងាយ មានទស្សនវិស័យច្បាស់លាស់ និងមានឧត្តមគតិជាតិដ៏ឧត្តុង្គឧត្តមដើម្បីឧត្តភាព និងកិត្យានុភាពជាតិ ។
សូមក្រុមអសតិស៊ីឈ្នួលបរទេសបម្រើការនៅអាស៊ីសេរីប៉ុន្មាននាក់នោះបន្តសកម្មភាពបែបឆ្កួតលីលាតែក្រុមឯងទៅទៀតចុះ តែប្រជាជនកម្ពុជាពេញប្រទេស និងក្រៅប្រទេសរីករាយរួមដំណើរជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបោះជំហានទៅមុខដោយក្តីមោទកភាពបំផុត ទុកឲ្យក្រុមរបស់ឯងព្រុសចុះ ៕
ដោយ : សហការី