ខេត្តពោធិ៍សាត់ ៖ ផ្ទះសង់អំពីឈើទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងបាំងក្ដា ដំបូលប្រក់សង្ក័សី១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់ និងលុយកាក់មួយចំនួន ប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សនោះទេ ។
ហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ប្ដីប្រពន្ធម្ចាស់ផ្ទះត្រូវបានភ្លើងឆាបឆេះ ឈ្មោះ ម៉ាច ដន អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងស្រ្តីជាប្រពន្ធឈ្មោះ ស៊ុំ ហោរី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពពីអាជ្ញាធរដដែលបានឲ្យដឹងថា សម្ភារៈ ខូចខាតរួមមាន ភេសជ្ជៈគ្រប់មុខ សរុប ៥០.០០០០៛ គ្រឿងក្រអូបគ្រប់មុខ សរុប ៤.០០០.០០០៛ ទូរទឹកកក សរុប ១.៣០០.០០០៛ ទូរស័ព្ទដៃចំនួន៣គ្រឿង សរុប ៥០០$ គ្រែដេកចំនួន២គ្រឿង សរុប ១.៨០០.០០០៛ តុឈើប៉េងទំហំទទឹងប្រវែង៨០ស.ម គុណបណ្ដោយប្រវែង២០០ម៉ែត្រចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ មូលហេតុ៖ បូមប្រេងសាំងដាក់ដប.ដួលហូរទៅភ្លើងចង្រ្កាន ទើបឆាបឆេះតែម្ដង ៕ ដោយៈ ប៉ឹម ពិន