ភ្នំពេញ : សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមគោរព និងជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាបថា សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នឹងប្តូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ៩រោច ខែរជស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តទៅ។
សេចក្តីដូចបានជម្រាបជួនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន
ទាំងអស់ មេត្ដាជាបជាព័ត៌មាន ៕
ដោយ : សហការី