ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជាកសិករប្រមាណ ៤៤០គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជាកសិករប្រមាណ ៤៤០គ្រួសារស្ថិតនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមព្រះរាជដំណើរពីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
សូមរម្លឹកថា, ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧០ ព្រះវស្សា យាងចូល ៧១ ព្រះវស្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចាត់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចែកជូនដោយផ្ទាល់នូវព្រះរាជអំណោយជូនដល់ ថ្នាក់ដឹកនាំ ព្រះរាជខុទ្ទកាល័យ មន្ត្រី រាជការ បុគ្គលិក រាជង្គរក្ស កងកម្លាំងនគរបាលព្រះបរមរាជវាំង ដែលកំពុងបម្រើការនៅព្រះបរមរាជវាំង (ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកែប និងខេត្តព្រះសីហនុ) ក្រុមវិស្វករ មេការ កម្មករសំណង់ ដែលមានវត្តមានកំពុងជួសជុល ប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យ ប្រាសាទណាប៉ូឡេអុង និងក្រុមវិស្វករ មេការ កម្មករសំណង់ ជួសជុលថែទាំជាប្រចាំក្នុងព្រះបរមរាជវាំង សរុបទាំងអស់ចំនួន ១,២៣៩នាក់ នៅថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រះបរមរាជវាំង ។
ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាប្រោសព្រះរាជទានព្រះរាជអំណោយតាមសព្វព្រះរាជហឫទ័យក្នុងម្នាក់ៗទទួលបាន សារុង ១ ក្រមា ១ អាវយឺតបើកកមានផ្លាកព្រះរាជអំណោយ ព្រះករុណា និងថវិកា ចំនួន២០០,០០០ ៛ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print