ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ សាធារណៈបង្កភាពអាណាធិបតេយ្យក្នុងសង្គម កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២ និង៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០២នាក់ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្ករភាពអាណាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី ។
លោកអធិការខណ្ឌ បានបន្តថា ក្មេងទំនើងដែលឃាត់ខ្លួន៖
១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។
២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយជាម្ចាស់ម៉ូតូ) ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2023 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913 ដែលមានលេខតួនិងលេខម៉ាស៊ីន: 0000617 ។
បច្ចុប្បន្ន៖ ក្មេងទំនើងទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕ដោយ៖ស តារា