កំពង់ផែស្វយ័តភ្នំពេញ ចំណេញបានជាង ១៤លានដុល្លារ កើន១៣% សម្រាប់​ឆ្នាំ២០២២កន្លងទៅនេះ​!

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាម លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ​ បានថ្លែងថា​៖​ សម្រាប់ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ(ក. ស. ភ.)​ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណកុងតឺន័រ ចំនួនជិត៤២ម៉ឺន TEUs (៤១៧.៦៩៦ TEUs) ដែលអនុវត្តបានលើសផែនការឆ្នាំ២០២២ ចំនួន១០៦ភាគរយ និងកើនឡើងចំនួន២០ភាគរយ ធៀបនឹងការអនុវត្ត ឆ្នាំ២០២១។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជារូបនេះ​ បានថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តភ្នំពេញយ៉ាងដូច្នេះថា៖ ចំពោះលទ្ធផលហិរញ្ញវត្ថុក.ស.ភ ទទួលបាននូវប្រាក់ចំណេញ ចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៣១៣.២៨៣ដុល្លារ) ដែលអនុវត្តបានលើសផែនការឆ្នាំ២០២២ ចំនួន១ភាគរយ និងកើនឡើងចំនួន១៣ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១។​ ការថ្លែងបែបនេះ​របស់​លោក​ ហ៉ឺ​ បាវី​ ថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តភ្នំពេញ។

...

លោកប្រតិភូ បានថ្លែង​បញ្ជាក់បន្ថែមថា​ ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានកន្លងមកនេះ ក.ស.ក ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ត្រៀមអភិវឌ្ឍជំហានទី៤ គម្រោងពង្រីកទីលានស្ដុកកុងតឺន័រ នៃចំណតផែកុងតឺន័រ LN១៧ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លនៅតាមបណ្ដាទីតាំងចំនួន៧ទៀត រួមមាន៖ ចំណតផែរណបពហុបំណងឆ្លូង (ក្រចេះ),ចំណតផែពហុ បំណង បឹងកេត (កំពង់ចាម), ចំណតផែរណបពហុបំណងភ្នំក្រោម (សៀមរាប), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង, ចំណតផែរណបពហុបំណងកំពង់លែង,ចំណត ផែរណបពហុបំណងព្រែកក្ដាម, និងចំណតផែរណបពហុបំណងសុវណ្ណភូមិ IM២៥ ដើម្បីបង្ខិតសេវាកម្មរបស់ក.ស.ភ ឲ្យកាន់តែកៀកអតិថិជននិងជំរុញការនាំចេញ កសិផលតាមតំបន់នីមួយៗ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print