មនុស្ស៧នាក់ស្លាប់ និង៨នាក់រងរបួសធ្ងន់ស្រាល​ទូទាំងប្រទេសនៅថ្ងៃទី១២ ឧសភា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ៥នាក់ ។​ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ៦លើក មិនគោរពសិទ្ធ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។

សូមជម្រាបជូនថា​ នៅរសៀល​ថ្ងៃ​ទី​១២​ ខែឧសភា​នេះដែរ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ១០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧គ្រឿង ម៉ូតូ ៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៥គ្រឿង មានម៉ូតូចំនួន ៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

...

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print