ខេត្តតាកែវ៖យោងតាមការបញ្ជាក់ពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះថា កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) នៃក្រសួងមហាផ្ទៃ បានចុះបង្រ្កាបករណីគ្រឿង កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀន នៅចំណុច ផ្ទះគ្មានលេខ ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ដកហូតបានវត្ថុតាង៖ ១- សារធាតុញ្ញៀនទម្ងន់ ១១៨.៦៤ក្រាម (មេតំហ្វេតាមីន), ២- សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់ ៧៩១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) ៣- រថយន្ត១គ្រឿង។
ក្រោយការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ រួមនឹងវត្ថុតាង ត្រូវបាន តុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន និងបន្តស្រាវជ្រាវចាប់មេក្លោងនៅខាងក្រោយករណីនេះបន្ថែមទៀត ៕ ដោយ៖សុខាសែនជ័យ