ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ ខណៈ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមតាមសេចក្តីសម្រេច ដែលមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ គឺ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចចំនួន ៣ផ្សេងគ្នា ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ។

សម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖ 

១-មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង​,

២- មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ 

៣-និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។

សម្រាប់មូលហេតុដែលបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការ ប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ០៣៤ អបស.ម ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ព្រមទាំងកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរសំរាកព្យាបាល ៕

ដោយ : សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print