ស្ត្រីដែលសាងសង់ផ្ទះរំលោភដីចំណីផ្លូវជាតិលេខ២១មិនអនុវត្តន៍តាម ស ជ ណ របស់សាលាស្រុកស្អាងដោយអាងអ្នកធំនៅពីក្រោយ

ចែករំលែក៖

ខេត្តកណ្តាលៈ បន្ទាប់ពីកម្លាំងចម្រុះក្រោមការបញ្ជាផ្ទាល់ពីលោកជឺ គឹមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាងចុះធ្វើកិច្ចសន្យានិងបាញ់គំនូសក្រហមថែមទាំងចេញ សជណ តម្រូវអោយស្ត្រីម្នាក់ឈ្មោះប្រាក់ សុមុន្នីរដ្ឋដែលសាងសង់ផ្ទះរំលោភបង្គោលភ្លើង និងរំលោភដីចំណីផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង នាសប្តាហ៍មុនដោយកំណត់ទុកពេលដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដើម្បីអោយម្ចាស់ផ្ទះរូបនោះអនុវត្តន៍ដោយស្ម័ក្រចិត្តតែរហូតមកដល់ថ្ងៃទី១៣ហួស១ថ្ងៃទៅហើយគេមិនទាន់ឃើញម្ចាស់ផ្ទះល្មើសច្បាប់រុះរើនៅឡើយប្រហែលជាអាងឯកឧត្តមម្នាក់នៅពីក្រោយទើបស្ត្រីរូបនោះហ៊ានបំពាន ស ជ ណ របស់សាលាស្រុកស្អាងយ៉ាងដូច្នេះ?។
លោកជឺ គឹមហៃ បានអោយដឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ថាបើម្ចាស់ផ្ទះដែលសាងសង់ផ្ទះរំលោភបង្គោលភ្លើង និងរំលោភដីចំណីផ្លូវជាតិលេខ២១ មិនព្រមរុះរើតាមសេចក្តីជូនដំណឹងនោះទេលោកនិងចេញសជណ ជាលើកទី២ម្តងទៀត។លោកអភិបាលស្រុកស្អាងបានបញ្ជាក់ថាបើចេញ ស ជ ណ ជាលើកទី២ម្ចាស់ផ្ទះនៅតែមិនព្រមរុះរើទៀតនោះលោកនិងប្រើវិធានក្តៅតែម្តង។មហាជនរងចាំមើលថាតើស្ត្រីឈ្មោះប្រាក់ សុមុន្នីរដ្ឋ ដែលសាងសង់ផ្ទះរំលោភបង្គោលភ្លើង និងរំលោភដីចំណីផ្លូវជាតិលេខ២១ខ្លាំងជាងគណៈបញ្ជាការឯកភាពស្អាង?រឺលោកអភិបាលស្រុកស្អាងខ្លាចអំណាចឯកឧត្តមម្នាក់ដែលនៅពីក្រោយស្ត្រីប្រាក់ សុមុន្នីរដ្ឋ?។
សូមបញ្ជាក់កាលកម្លាំងចម្រុះក្រោមការបញ្ជាផ្ទាល់ពីលោកជឺ គឹមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាងចុះធ្វើកិច្ចសន្យានិងបាញ់គំនូសក្រហមថែមទាំងចេញ សជណ តម្រូវអោយម្ចាស់ផ្ទះចំនួន៣ផ្ទះដែលសាងសង់ផ្ទះរំលោភដីចំណីផ្លូវជាតិលេខ២១អោយរុះរើ។មកដល់ពេលនេះគេសង្កេតឃើញម្ចាស់ផ្ទះចំនួន២បានស្ម័ក្រចិត្តរុះរើរួចហើយនៅឡើយតែផ្ទះស្ត្រីឈ្មោះប្រាក់ សុមុន្នីរដ្ឋ នៅមិនទានរុះរើអោយអាងឯកឧត្តមម្នាក់នៅពីក្រោយ
ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print