ភ្នំពេញ : ក្រុមក្មេងទំនើងចំនួន១៣នាក់ ប្រើប្រាស់ម៉ូតូចំនួន០៦គ្រឿង ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈកាលពីយប់ទាបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបឃាត់ខ្លួន។
សូមបញ្ជាក់ថា,ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០២:០០នាទីទាបភ្លឺ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួន១៣នាក់ និងឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ហើយធ្វើឲ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុ ក្រុមក្មេងទំនេីងទាំងនេះត្រូវបានយកមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលយកទៅធ្វេីការណែនាំអប់រំបន្ថែម បន្ទាប់ពីសមត្ថកិច្ចអប់រំរួចបានប្រគល់ម៉ូតូឲ្យវិញ៕
ដោយ : សហការី