ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច ស្តីពីការ​បិទ​ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាល ឯក សុវណ្ណមុនី នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលសម្រេច : ប្រការ១. បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាល ឯក សុវណ្ណមុនី ដែលមានទីតាំងនៅផ្ទះលេខ៤៣ ផ្លូវលេខ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ អ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាលនេះប្រើប្រាស់ បុគ្គលិកពេទ្យពុំបានត្រឹមត្រូវ និងពុំមានជំនាញបច្ចេកទេសច្បាស់លាស់តាមច្បាប់កំណត់ និងកិច្ចសន្យាជាមួយក្រសួងសុខា ភិបាល ។

ប្រការ២ :  ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២៨៥/២០ អបស/មព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ។ 

ប្រការ៣ :  អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត សី សេនកុសល មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print