ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៨ករណីទូទាំងប្រទេសថ្ងៃទី១៣ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣​ម្សិលមិញនេះ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ (ស្រី ១នាក់)​ ,និងប្រើប្រាស់ ១០ករណី ឃាត់ ៥៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១,៤៥ក្រាម និង១កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិទាំង ៦អង្គភាព មានដូចខាងក្រោម​៖​

...

*១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ២៥នាក់។
*២ / កំពង់ចាម៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ ចាប់យក Ice ២០,៧២ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២០ក្រាម។
*៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ០,៤៤ក្រាម និង១កញ្ចប់តូច។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
*៦ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print