ប្រធានាធិបតីអ៊ុយក្រែនជួបសម្តេចប៉ាប ស្នើជួយអន្តរគមន៍ មាតុភូមិនិវត្តកុមារអ៊ុយក្រែនដែលភៀសខ្លួនទៅរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានស្នើសុំទៅសម្ដេច ប៉ាប ហ្រ្វង់ ស៊ីស (Pope Francis) ឱ្យគាំទ្រដល់ផែនការសន្តិភាពរបស់អ៊ុយក្រែន និងជួយដល់ការធ្វើមាតុភូមិនិវត្តកុមារអ៊ុយក្រែន ភៀស​ខ្លួន​ទៅកាន់រុស្ស៉ី។

កាលពីថ្ងៃសៅរ៍ នៅមុនជំនួបជាមួយសម្ដេចប៉ាប លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ដែល បានសន្យាផ្ដល់ការគាំទ្រពេញទំហឹង និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ក៏ដូចជាសមាជិកភាពរបស់អ៊ុយក្រែនក្នុងសហភាពអឺរ៉ុប។ ដោយឡែក ក្នុងជំនួបរយៈពេល ៤០នាទី លោក ហ្សេលេនស្គី និងសម្ដេចប៉ាប បានជជែកពីកាយវិការមនុស្សធម៌ ហើយបើតាមប្រភពពីបុរីវ៉ាទីកង់ សម្ដេចប៉ាបបានបង្ហាញឆន្ទៈជួយដល់ការធ្វើមាតុភូមិនិវត្ត កុមារអ៊ុយក្រែន។
ទីក្រុងកៀវ បានវាយតម្លៃថាកុមារអ៊ុយក្រែនជិត ១៩,៥០០នាក់ ត្រូវបានភៀស​ខ្លួនទៅកាន់ប្រទេសរុស្ស៉ី ឬទៅកាន់តំបន់គ្រីមៀ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕

...

រូប​ថត​ : Vatical News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print