សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ «នៅក្នុង​ឱកាស​ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា​​​​​របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទ​ក្រហម​កម្ពុជា មានសេចក្តី​សោមនស្ស​រីករាយ​ឥតឧបមា សូម​ព្រះបរមរាជានុញ្ញាត​លំឱនកាយ​​ថ្វាយនូវព្រះ​រាជ​សព្ទ​​​សាធុ​ការ​​ពរជ័យ បវរសួស្តី សិរីវឌ្ឍនា ​ថ្វាយ ព្រះករុ​ណា​​​ថ្លៃវិសេស ជា​ទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេច​ទ្រង់ប្រកប​ដោយ​ព្រះរា​ជ​សុខ​ភា​ព​​ល្អពេញ​បរិបូ​រណ៍ ព្រះ​ពលានុភាព​​មាំមួន ព្រះបញ្ញាញាណ​ភ្លឺថ្លា​ និងចម្រើនព្រះជន្មា​ទីឃាយុ​យឺន​យូរ ​​​​​ជាង​​រយព្រះវស្សា ដើម្បីស្តេច​គង់​ប្រថាប់​ជា​មហាម្លប់​ដ៏​ត្រជាក់​ត្រជំ​សម្រាប់​ប្រជានុរាស្រ្តជ្រក​កោ​ន​ ជាភិយ្យោភាពតរៀងទៅ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ​សូមព្រះបរមរាជានុញ្ញាតអភិវន្ទ ​ថ្វាយ​​នូវព្រះរាជ​ ​ កតញ្ញុ ក​តវេ​ទិ​តា​​ធ​ម៌ ​និងព្រះ​វិសុទ្ធ​គុណដ៏ធំធេងក្រៃលែង ចំពោះ ព្រះករុណា​ជាអម្ចាស់ជីវិត​លើ​ត្បូង ជា​ទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលស្តេចទ្រង់តែងតែយាងបំពេញព្រះរាជសកម្មភាពជាប្រវត្តិ​សាស្ត្រ ក្នុងពុទ្ធចក្រ និងអាណា​ច​ក្រ ដង្ហែ​តាមព្រះរាជគន្លងគំ​រូ​​វីរភាពនៃ ព្រះករុ​ណា​​​​ ព្រះមហាវីរក្សត្រ ព្រះបរ​ម​​រត​ន​កោដ្ឋ និងសម្តេច​ព្រះមហាក្សត្រី ព្រះវរ​រា​ជ​​​​មាតាជាតិខ្មែរ។ លើសពីនេះទៅទៀត ព្រះករុណា​ជាអម្ចាស់ជីវិត​លើ​ត្បូង ស្តេច​ទ្រ​ង់​​តែង​​តែ​យាង​បំពេញព្រះរាជបូជនីយកិច្ច ពង្រឹងសុខសន្តិភាព ការពារឯករាជ្យ អធិបតេ​យ្យ ​បូរណ​​ភា​ព​ទឹកដី និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និងសហ​ប្រតិ​​​​បត្តិការ​អន្តរ​ជា​តិ​ទូលំទូលាយ​ ធ្វើឱ្យ​កិត្យានុភាពមាតុភូមិកម្ពុជាកាន់តែ​ល្បីរន្ទឺ នៅលើឆាក​អន្តរជា​​តិ​។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួង​ដល់គុណបុ​ណ្យ​​​​ព្រះរតនត្រ័យ តេជះបារមីនៃ​វត្ថុស័ក្តិ​​សិទ្ធិ​នានា​​ក្នុង​លោក ព្រមទាំងដួង​ព្រះ​វិញ្ញា​ណ​ក្ខន្ធអតី​​ត ​​ព្រះមហាក្សត្រ ព្រះមហា​ក្ស​ត្រិ​យានី​ខ្មែរ​គ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមជួយអភិបាល​គ្រងរក្សា​ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទី​​គោរព​​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គព្រះរាជប្រកប​ដោយ​ព្រះពុទ្ធពរ​ទាំង​៤​ប្រកា​រ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​​។»

...

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print