ភ្នំពេញ៖ រថយន្តចំនួនពីរគ្រឿងជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ដោយគ្មានច្បាប់អនុញ្ញាតផ្គេីនទៅនិងសេក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៏សែនជ័យ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះចាប់ដកហូតយករថយន្តទាំងពីរគ្រឿង
នៅចំណុចឃ្លាំង១កន្លែងស្ថិតក្នុង ភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ យកទៅរក្សាទុកជាបណ្ណោះអាសន្ន។
ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយ លោក ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ
ដោយមានការសម្របសម្រួលពី លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានី និង លោក លឹម ចាន់រីណា ក្រឡាបញ្ជី ។
រថយន្តដែលចាប់យកទី១ប្រភេទ រថយន្តស្តារិច ស្លាកលេខ ព្រៃវែង 2A 7774 ទី២រថយន្តស្តារិក ស្លាកលេខ ព្រះសុីហនុ 2B 4444 ។
សូមបញ្ជាក់ផងដែរ: កាលពីព្រលប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធំ និងម៉ូតូហុងដាគុបបណ្ដាលឲ្យនារីម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មកក៏មានរថយន្តមន្ទីពេទ្យឯកជន ដោយមិនមានបិទស្លាក ឡោហ្គោ សម្គាល់គ្លីនិក ត្រឹមត្រូវ បានដឹកសពជនរងគ្រោះយកទៅស្រុកកំណើត ឯស្រុគីរីវង់ ខេត្តតាកែវ ដោយសាច់ញាតិជនរងគ្រោះបានអះអាងថា បានជម្រិតទាប្រាក់ចំនួន៤៥០ ដុល្លារ។បើតាមការអះអាងពីអ្នកបើកបររថយន្តដឹកសព បានប្រាប់ឲ្យដឹងថាតម្លៃសេវាដឹកសពជនរងគ្រោះទៅដល់ស្រុកកំណើតតម្លៃ ២៥០ ដុល្លារ នោះទេ ចំណែក ២០០ដុល្លារទៀត គឺតម្លៃថ្នាំចាក់សាកសព ដោយមិនដូចការចោទប្រកាន់ពីសាច់ញាតិជនរងគ្រោះបានចោទប្រកាន់មកលើ ខាងររថយន្តដឹកសពនោះទេ។
បច្ចុប្បន្នរថយន្តខាងលេីនាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្ណោះអាសន្នសិន៕ដោយ៖សុខាសែនជ័យ