កិច្ចសហប្រតិបត្តិការយោធាជាមួយអ៉ីរ៉ង់ នឹងជួយឱ្យរុស្ស៉ីអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមាននៅថ្ងៃចន្ទកន្លងមកនេះបានឱ្យដឹងថា សហរដ្ឋអាមេរិកមើលឃើញសញ្ញាកាន់តែច្រើនឡើងថា រុស្ស៉ីនិងអ៉ីរ៉ង់កំពុងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិមិនធ្លាប់មានពីមុនមក ដែលនេះអាចនឹងជួយដល់ទីក្រុងមូស្គូក្នុងការអូសបន្លាយសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ក៏ដូចជាអាចនឹងក្លាយជាការគំរាមកំហែងដ៏ធំដល់បណ្ដាប្រទេសជិតខាងរបស់អ៉ីរ៉ង់។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបញ្ជាក់ថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអ៉ីរ៉ង់ បានផ្ដល់ឱ្យរុស្ស៉ីនូវយន្ដហោះដ្រូនប្រយុទ្ធ ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនជាង ៤០០គ្រឿងចាប់តាំងពីខែសីហា ឆ្នាំ២០២២មក។ លោក Kirby បន្ថែមថា ទាំងនេះជាសញ្ញាបង្ហាញពីការពង្រីកភាពជាដៃគូយោធា ដែលអាចនឹងអនុញ្ញាតឱ្យរុស្ស៉ីសម្លាប់មនុស្សកាន់តែច្រើន ក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងអាចសម្រួលដល់អ៉ីរ៉ង់ក្នុងការបង្កើនការស្ដុកអាវុធដែលនេះនឹងបង្កការគំរាមកំហែងមួយដ៏ធំដល់ប្រទេសក្បែរខាងអ៉ីរ៉ង់។
យន្ដហោះដ្រូន គឺជាអាវុធដ៏ចម្បងមួយដែលអ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានផ្ដល់ឱ្យរុស្ស៉ី ដែលកំពុងស្វែងរកអាវុធទំនើបៗពីខាងក្រៅ។ បើតាម លោក Kirby សហរដ្ឋអាមេរិកអាចនឹងប្រកាសពីចំណាត់ការបន្ថែម ឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៉ីនឹងអ៉ីរ៉ង់៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print